ឃើញម៉ូតូគេចតចោលទំនងទៅកាច់សោរកបំណងលួចត្រូវប្រជាពលរដ្ឋចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់រួចប្រគល់អោយសមត្ថកិច្ចក្រោយពីជននោះបានធ្វើសម្មភាពលួចកាច់សោរកម៉ូតូខណះម្ចាស់ចតទុកចោល​ កាលពីវេលាម៉ោង១៣និង១៥នាទីរសៀលថ្ងៃទី២១​ ខែកញ្ញា​ឆ្នាំ២០១៨​ នៅចំណុចផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
 ជនសង្ស័យឈ្មោះចាន់​ ពៅ​ ភេទប្រុសអាយុ​៣១ឆ្នាំ​ មុខរបរជាងសំណង់ ស្នាក់នៅមិនពិតប្រាកដ​ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា​ មុនពេលកើតហេតុម្ចាស់ម៉ូតូបានចតម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨​ ពណ៍ខ្មៅ​ ទុកនៅនៅខាងក្រោមកាំជណ្តើរក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដើរមកឃើញទំនងក៏ធ្វើសកម្មភាពកាច់កម៉ូតូភ្លាមនោះស្រាប់តែប្រជាពលរដ្ឋឃើញក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលនាំគ្នាដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចចាត់កាតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានកាច់សោរកម៉ូតូពិតប្រាកដមែន៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print