ពលរដ្ឋមួយគ្រួសារស្រែកថា រងភាពអយុត្ដិធម៌ពីគ្រួសារអ្នកមានលុយ ដែលបានរំលោភយកដី និងចាប់ប្ដីគាត់ដាក់គុកថែមទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អ្នកស្រី យឹម វណ្ណីតា ដែលបានស្រែកថា រងភាពអយុត្ដិធម៌ ពីគ្រួសារលោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា និងបក្សពួក ដែលអ្នកមានលុយ បានរំលោភយកដី និងចាប់ប្ដីរបស់គាត់ដាក់កុកចំនួន២ឆ្នាំ ថែមទៀត បើទោះបីជា ពួកគាត់បានដាក់លិខិតសើ្នសុំកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ នឹងយុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ។

អ្នកស្រី យឹម វណ្ណីតា អាយុ៣១ឆ្នាំ ដែលជាជនរងគ្រោះ បានលើកឡើងថា ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម ដែលកំពុងរស់នៅសព្វថ្ងៃនេះ ដែលស្ថិតនៅត្រង់ចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគ្រួសារលោកស្រីបានកាន់កាប់នឹងរស់នៅតាំងពីឆ្នាំ ១៩៩៧ រហូតមក ពុំមានបញ្ហានោះទេ ហើយអាជ្ញាធរភូមិឃុំក៏បានចេញលិខិតទទួលស្គាល់លើសុំកាន់កាប់ នឹងប្រើប្រាស់ដីធ្លីនេះផងដែរ ។

លុះនៅក្នុងដើមឆ្នាំ២០១៧ កន្លងមកនេះ ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួកបានចូលមកធ្វើសកម្មភាពវាយទំលុះ របងផ្ទះរបស់លោកស្រីទាំងកំរោល ហើយបានបំពានយកដី និងធ្វើការសាងសង់សំណង់ និងរានទេវតាជាប់នឹងសរសផ្ទះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនខ្លាចច្បាប់បន្តិចណាឡើយ ។

ចាប់តាំងពីពេលមានទំនាស់នោះ រហូតដល់បច្ចុប្បន្ននេះ ពួកគាត់បានដាក់លិខិតកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិ-ឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ នឹងយុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ ។ ម្យ៉ាងវិញទៀត ទង្វើរបស់ក្រុមគ្រួសារលោក គិត ប៊ុន នឹងបក្សពួក និងភូមិឃុំ-ស្រុក-ខេត្ត តុលាការខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានធ្វើឲ្យគ្រួសារពួកគាត់រងនូវភាពអយុត្តិធម៌ រងនូវភាពឈឺចាប់ជាខ្លាំង និងអស់ជំនឿទៅលើអាជ្ញាធរថ្នាកក្រោមជាតិហើយ ខណៈទង្វើរបស់អាជ្ញាធរនេះ ហាក់ដូចជាលើកទឹកចិត្តឲ្យក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក ដើរបង្ករព្យុះភ្លៀងចំពោះប្រជាជនដ៏ទៃទៀត ដោយសារទង្វើអាជ្ញា​ធរបានកាត់ក្ដីមានភាពមិនត្រឹមត្រូវ និងមិនមានភាពយុត្ដិធម៌ជូនពលរដ្ឋទន់ខ្សោយ និងក្រីក្រ។

អ្នកស្រីបន្ដថា ៖ ទង្វើរបស់អាជ្ញាធរថ្នាក់ក្រោមនេះ បានធ្វើអោយប្រជាពលរដ្ឋមួយចំនួន ស្អប់ប្រមុខរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ពីសុខទុកប្រជាពលរដ្ឋ និងខិតខំអភិវឌ្ឍន៍ប្រជាទេសជាតិអោយមានការរីកចម្រើនគ្រប់វិស័យ មានដូចជា សំណង់ អគារ ផ្លូវថ្នល់ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

អ្នកស្រី បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយ រកយុត្តិធម៌ និងចាត់ក្រុមការងារនឹងមន្ត្រីជំនាញចុះពិនិត្យ លើបញ្ហាដីធ្លីទំហំ ៥០ម x ៧០ម ដែលស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានក្រុមគ្រួសារ លោក គិត ប៊ុន និងបក្សពួកមួយចំនួនទៀត បានមកវាយទម្លុះរបងផ្ទះរបស់លោកស្រីទាំងកំរោល ហើយបានបំពានយកដី និងបានធ្វើគ្រោងសាងសង់រៀនទេវតាជាប់នឹងសរសផ្ទះគ្រួសារគាត់ ដែលមានពាក្យកាន់កាប់នឹងប្រើប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ពី​អាជ្ញាធរ រួចជាស្រេចហើយនោះ នឹងសុំឲ្យកាត់ប្រគល់ដីចេញប័ណ្ណកម្មសិទ្ធិ ចំនួនផ្ទៃដីខាងលើឲ្យមកគ្រួសាររបស់គាត់ បានកាន់កាប់ប្រើប្រាស់ដូចដើមវិញ ដើម្បីកុំឲ្យអ្នកមានលុយ មានអំណាច ចេះតែដើរគៀបសង្កត់យកដីធ្លី ពីប្រជាពលរដ្ឋស្លូតត្រង់ និងទន់ខ្យោយ ។ ជាពិសេស ជួយអន្តរគមន៍ ដោះលែង ប្តីរបស់គាត់ឈ្មោះ ពេជ្រ រក្សា ដែលត្រូវបានលោក គិត ប៊ុន និងតុលាការខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ដោយកាត់ក្តីកំបាំងមុខឲ្យជាប់ពន្ធធនាគារយៈពេល២ឆ្នាំ ដោយចោទថា បានវាយបំផ្លាញទ្រព្យសម្បត្តិ ( រានទេវតា ដែលសាងសង់ជាប់សរសផ្ទះរបស់គាត់ ) របស់លោក គិត ប៊ុន ។

ជាមួយគ្នានេះអ្នកស្រី រស្មី អ្នកស្រី សុខ ហុង លោកយាន់ សុផានី ប្រជាពលរដ្ឋដែលរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម ដែលកំពុងរស់នៅសព្វថ្ងៃនេះ គឺពិតជាដីរបស់គ្រួសារ ឈ្មោះលោក ពេជ្រ រក្សា ពិតមែន ខណៈដែលកន្លងលោកពេជ្រ រក្សារស់នៅប្រកបមុខរប រកស៊ីចិញ្ចឹមជីវិតរហូតមក ដោយមិនមានអ្នកណាមួយមករស់នៅ និងកាន់កាប់លើដីនេះឡើយ។

ថ្មីៗនេះ ទើបតែមាន បុគ្គលម្នាក់បានមករំលោភ និងសាងសង់នៅលើដីរបស់គាត់ ដែលឈានដល់ការចាប់ខ្លួនលោកពេជ្រ រក្សាដាក់ពន្ធធានាគាបន្ថែមទៀត ដោយធ្វើអោយលោកពេជ្រ រក្សា ទទួលរងភាពអយុត្ដិធម៌ពីគ្រួសារអ្នកមានលុយ ដែលឃុបឃិតជាមួយអាជ្ញាធរកាត់ក្ដីមិនត្រឹមត្រូវឡើយ។

អ្នកស្រីបានបញ្ជាក់ថា ការស្នើរសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយ រកយុត្តិធម៌ឲ្យកាត់ប្រគល់ដីចេញប័ណ្ណកម្មសិទ្ធិ ចំនួនផ្ទៃដីខាងលើឲ្យមកគ្រួសាររបស់គាត់ បានកាន់កាប់ប្រើប្រាស់ដូចដើមវិញ ដើម្បីអោយពួកគាត់យកដីនេះមកប្របកមុខរបចិញ្ចឹមជីវិត ផ្គត់ផ្គង់គ្រួសារ និងមិនខាតពេលវេលាក្នុងការជាប់ពាក់ព័ន្ធរឿង នេះបន្ដទៀតផងដែរ ៕  ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print