ខេត្តត្បូងឃ្មុំ ៖ ខណៈកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំបានធ្វើការល្បាតតាមដងផ្លូវជាតិលេខ៧ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១:៣០នាទី ។ ក្រោយការឃាត់សួរនាំជននេះជាចោរលួចគាស់ទ្វារផ្ទះយកម៉ូតូប្រជាពលរដ្ឋ ។
នគរបាលស្រុកត្បូងឃ្មុំអោយដឹងថា ជនសង្ស័យឈ្មោះ ជាវ សុផល ហៅឈុនអូនភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិដីលើ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នគរបាលថា កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាC១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខត្បូងឃ្មុំ1D-7536 លេខតួនិងលេខម៉ាស៊ីន៩៧៤២៣៤២។
ចំណែកជនរងគ្រោះឈ្មោះអុី សុខខឿន ភេទប្រុស អាយុ៤៧ឆ្នាំជាតិខ្មែរ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០១ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី៕ វណ្ណៈ