វាយប្រហារនៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធា អីរ៉ង់ ស្លាប់​២៤នាក់​របួស​៦០នាក់ (មានវីដេអូ​)

ចែករំលែក៖


មានករណីបាញ់ប្រហារ​នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធា នៅទីក្រុង​​ Ahvaz ​ស្ថិតនៅក្នុងខេត្ត Khuzestan ​ភាគខាងត្បូងប្រទេសអីរ៉ង់ បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង​៦០នាក់រងរបួស ។
លោក​ Abolfazl Shekarchi ​អ្នកនាំពាក្យកម្លាំងទាហាន អីរ៉ង់បានបញ្ជាក់ថា ជនដៃដល់ដែលបានវាយប្រហារនោះគឺឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេស អារ៉ាប់ ដោយមានទំនាក់ទំនង ជាមួយអាមេរិក និងអីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយអីរ៉ង់ បានផ្សាយថា ៖ជនវាយប្រហារភេរវកម្ម គឺបានឆ្លងកាត់ការហ្វឹក​ហាត់នៅក្នុងប្រទេសសាឌីអារ៉ាប៊ី និងជាប់ពាក់ព័ន្ធជាមួយក្រុម ចារកិច្ចអីស្រាអែល។ កម្លាំងទាហានអីរ៉ង់ បានប្រកាសថា នឹងសងសឹក ទៅលើការវាយប្រហារខាងលើ។
ពិធីដង្ហែរក្បួនព្យុហយាត្រាយោធាត្រូវ ផ្អាកក្រោយពេលជនប្រដាប់អាវុធ​៤នាក់ បាញ់ប្រហារទៅលើ វេទិការ​ដែលមានមន្ត្រីយោធាជាន់ខ្ពស់អីរ៉ង់​កំពុងតែតាមដានការដង្ហែរក្បួនយោធា។
នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតទៅលើកម្លាំងទាហានអីរ៉ង់។ ក្នុងចំណោមអ្នកស្លាប់​២៤នាក់ មានអ្នកសារព័ត៌ម្នាក់ ព្រមទាំងស្ត្រីនិងកុមារ ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង​ដោយសារតែមានអ្នករបួសធ្ងន់ជាច្រើនកំពុងសង្គ្រោះបន្ទាន់៕ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print