កណ្តាល៖នៅព្រឹកថ្ងៃទី២៣ កញ្ញា ២០១៨ លោក ស៑ូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ ជនសង្សយ័ដេលចាក់សម្លាប់ជនរងគ្រោះដោយសារខ្ចីលុយ៤.០០០០រៀល មិនព្រមសង ពីបទ”ឃាតកម្ម”ដែលប្រព្រឹត្តនៅ ភូមិជ្រោយ មេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ឲផ្តន្ទាទោសពី១០(ដប់)ឆ្នាំទៅ១៥(ដប់ប្រាំ)ឆ្នាំ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
សំណុំរឿងនេះខាងតំណាងអយ្យការបានបញ្ជូនទៅលោកចៅក្រមសើុបសួរដើម្បីបន្តរនីតីវិធី។
ជនត្រូវចោទមានឈ្មោះ ទ្រេស សាគីរិន ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខ កំពូលខេត្តកណ្ដាល មុខរបរ សិស្ស ។
ជនរងគ្រោះ ឈ្មោះម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្ស(នៅក្នុងបន្ទុក)។មានស្នាមរបួស មុតជ្រៅដល់បំពង់ក(ដាច់សរសៃឈាម) ។
បើតាមការស្រាវជ្រាវរបស់សមត្តកិច្ចជំនាញបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៨ ឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើរួចបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាបលើ(សាប)ផ្លូវដើរចុះទន្លេររួចក៏មានការផ្អើលឆោរឡោហៅអ្នកភូមិចេញមកមើល។
នៅថ្ងៃដដែលវេលាម៉ោង០៥និង៥៤នាទីសមត្ថកិច្ចបានទទួលព័ត៌មានពីលោក នាយប៉ុស្តិរដ្ឋបាលឬស្សីជ្រោយ ហើយបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិរដ្ឋបាលនិងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យហេតុឃើញថាជនរងគ្រោះឈ្មោះម៉ាអាត នោតវ៉ាវី ដេកស្លាប់ក្នុងថ្លុកឈាមលើ(សាប)ផ្លូវចុះមាត់កំពង់ទឹកជាប់និងទ្វារដែកជញ្ជាំងសាលាក្បាលទៅទិសខាងលិច ជើងសណ្ដូក ទៅទិសខាងកើត មុខផ្ងារត្រង់មកខាងលើ ដៃស្ដាំ អង្កុញបត់ឡើងលើ ដៃឆ្វេង ជើងឆ្វេង សណ្ដូកត្រង់ ជើងខាងស្ដាំអង្កុញ ចុងជើងទល់និងទ្វារ ដែក មានពាក់ស្បែកជើងផ្ទាត់ពត៌ខ្មៅម៉ាកFlip step ពាក់អាវយឺតដៃវែងពណ៌ខ្មៅម៉ាកUS ARMY រូបផ្កាយលាយពណ៌ក្រហមត្រឹមកែងដៃ ស្លៀកខោលីអូពណ៌លឿង ម៉ាកXian liangនិង ស្លៀកកន្សែងពណ៌ក្រហមពីក្រៅ។ជនរងគ្រោះមានកំពស់១.៦០ម៉ែត្រ សម្បុរសណ្ដែកបាយ កាត់សក់ខ្លី។ នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ច ពិនិត្យឃើញមាន៖ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើមាត់ពាងទឹករបស់ឈ្មោះ សា អៃសះ ស្នាមឈាមប្រឡាក់ ជញ្ជាំងផ្ទះរបស់ឈ្មោះសា អៃសះ ចំហៀងខាងលិច១កន្លែង ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)មុខផ្ទះឈ្មោះសា អៃសះ ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)ផ្លូវចុះទៅមាត់ទន្លេ
ស្នាមឈាមប្រឡាក់ នៅលើទុយោបូមទឹកចំហៀងខាងជើងសាសពស្នាមឈាមស្រក់តក់ៗជាច្រើនកន្លែងលើ(សាប) ខាងកើត ខាង លិច និង ខាង ត្បូង ។មូលហេតុ៖ មានគំនុំ (រឿងជនរងគ្រោះ ខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀល)ជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញនៅថ្ងៃ២០ខែកញ្ញាឆ្នាំ២០១៨។
លុះព្រឹកថ្ងៃ២០ កញ្ញា ២០១៨ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះមិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ។ នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើលfacebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅរបស់ម្តាយមកលួចចាក់ជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់កដាច់សរសៃឈាមធំបណ្តាលអោយជនរងគ្រោះស្លាប់៕ ឆ ដា