សហាវមែន ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញស្វីសនៅតំបន់សមុទ្រ នីហ្សេរីយ៉ា ចាប់នាវឹក​១២នាក់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

សមាជិក១២នាក់នៅលើនាវាដឹកទំនិញ របស់ប្រទេសស្វីស ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងក្រោយពេលក្រុមចោរសមុទ្រ បើកការវាយប្រហារប្លន់ នៅតំបន់សមុទ្រ ប្រទេសនីហ្សេរីយ៉ា។

សារព័ត៌មាន​ CNN ​បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុន​ដឹកជញ្ជូន Massoel Shipping ​ដែលជាម្ចាស់កម្មសិទ្ធនាវា​ MV Glarus ត្រូវក្រុមចោរសមុទ្រប្លន់ ពេលកំពុងដឹកជញ្ជូន  ម្សៅមី អង្ករ ពីទីក្រុង Lagos ទៅកាន់កំពង់ផែ Harcourt ​ក្នុងប្រទេសនីហ្ស៊ីរីយ៉ាដូចគ្នា ។

សារព័ត៌មានCNN ​បានដកស្រង់ព័ត៌មានពីក្រុមហ៊ុនដឹកជញ្ជូន ឲ្យដឹងថា «ក្រុមចោរសមុទ្របានឡើងទៅលើនាវាដឹកទំនិញ Glarus ​ រួចចូលទៅកាន់ បន្ទាប់ បញ្ជារបើកបរ ។ក្រុមចោរបានបំផ្លាញ ប្រព័ន្ធទំនាក់ទំនង  និងចាប់នាវឹក​១២នាក់ ក្នុងចំណោមនាវឹក​១៩នាក់ធ្វើជាចំណាប់ខ្មាំង​»។

លោកស្រី​ Noemie Charton ​អ្នកនាំពាក្យក្រសួងការបរទេសស្វីស បានឲ្យដឹងថា៖ ទទួលបានព័ត៌មានពីហេតុការខាងលើ ។ លោកស្រីបញ្ជាក់ទៀតថា នៅលើនាវាគ្មាននាវឹកជាជនជាតិស្វីសនោះឡើយ។ នៅពេលនេះក្រសួងការបរទេស ស្វីស បានទំនាក់ទំនងជាមួយម្ចាស់នាវា​។

  សារព័ត៌មាន រ៉យទ័របានផ្សាយថា៖ ​តាមមជ្ឈមណ្ឌុល គ្រប់គ្រងចរាចរណ៍ដែនសមុទ្រ នីហ្សេរីយ៉ាងបានឲ្យដឹងថា៖ នាវឹកដែលត្រូវចោរសមុទ្រចាប់ខ្លួន មាន ជនជាតិ ហ្វីលីពីន ស្លូវ៉ានៀ អ៊ុយក្រែន រ៉ូម៉ានី ក្រូអាត និង ប៊ូស្នៀ។

ការចាប់ជំរិតទាប្រាក់តែងតែកើនមានឡើងនៅតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិក។ ប៉ុន្មានឆ្នាំកន្លងមក ចំនួនជនបរទេសដែល ចាប់ជំរិតនៅតំបន់ខ្ពង់រាប ភាគខាងត្បូងប្រទេសណៃជឺ បានកើតឡើងជាបន្តបន្ទាប់។

នៅតំបន់សមុទ្រ​ Guinea ​មាននាវឹកសរុប​៣៥នាក់ រងការចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងរយៈពីដើមឆ្នាំ​២០១៨មកទល់ពេលនេះ ។ ក្រុមអ្នកវិភាគបានលើកឡើងថា​ការចាប់ជុំរិញកាន់តែកើនឡើងនៅក្នុងតំបន់ ទ្វីបអាហ្វ្រិក៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print