ខេត្តកំពង់ឆ្នាំង ៖ លោកតាម្នាក់បានស្លាប់ភ្លាមៗនៅនឹ ងកន្លែងកើតហេតុ និង មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍មួយដែលបង្ករឡើងដោយម៉ូតូ មួយគ្រឿង ទៅបុកម៉ូតូលោកតាដែលកំពុងឌុបគ្នា កាលពីវេលា ម៉ោង ៦និង៣០នាទី នៅលើខ្នងទំនប់ចិន ផ្លូវលំ ភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនគ្រោះក្នុងឧប្បត្តិហេតុនេះ ១. សៀ ស៊ានភេទប្រុស អាយុ៧២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ២.ឈ្មោះ សំ កាន់ រងរបួសធ្ងន់ ជាប្រពន្ធ អាយុ៦៧ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធនេះ រស់នៅក្នុងសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៣.ឈ្មោះ ជួន ប្រាក់ ភេទប្រុស អាយុ ១៤ឆ្នាំ ៤.ឈ្មោះ វណ្ណា ភេទប្រុស អាយុ១២ឆ្នាំ និង ៥ .ឈ្មោះគុយ ភេទប្រុស អាយុ១១ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះ រងរបួសធ្ងន់និងស្រាល រស់នៅក្នុងភូមិអូ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ លោកតា សៀ ស៊ាន បានឌុបគ្នា២នាក់ប្តីនិងប្រពន្ធ ជិះម៉ូងម៉ាកហុងដា សេ៩០ អត់ស្លាកលេខ ធ្វើដំណើរ កើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ក៏ក្មេងស្ទាវ៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ឌុបគ្នា ក្នុងទិសដៅបញ្ច្រាស់គ្នា បានបើកយ៉ាងលឿន ពេលដល់ចំណុចកើតហេតុដែលជាកន្លែ ងផ្លូវកោង ក៏បានបុកម៉ូតូយាយតា ទាំងពីនាក់ បណ្តាលអោយម៉ូតូ១គ្រឿងរបស់ជនបង្ ករ ប៉ើងធ្លាក់ចូលប្រឡាយទឹក និង រងរបួសរដូករណែលែម្តង ហើយបានបង្ករអោយស្លាប់ជនគ្រោះម្ នាក់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្ គោះនៅមន្ទីរបង្អែកស្រុកបរិបូរណ៍ ផងដែរ ៕ ចន្ថា