គីម ជុងអ៊ុន នឹងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច រំសាយអាវុធ

ចែករំលែក៖

ការអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាគោលដៅសំខាន់បំផុតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង មានជីវភាពរស់នៅយ៉ាងល្អប្រសើរ រួចផុតពីភាពក្រីក្រទុក្ខលំបាកដោយសារតែសង្គ្រាមអូសបន្លាយជាច្រើនទស្សវត្សន៍កន្លងមក ។​

ទាំងនោះហើយបានជាមេដឹកនាំ គីម ជុងអ៊ុន បានខិតខំជម្រុញកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់ការប្រឈមមុខដាក់គ្នា និងសហការគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច ។ កូរ៉េខាងជើងក៏បានជម្រុញពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល ត្រាំ​ ជាលើកទីពីរ​ ឆ្ពោះទៅរកការរំសាយអាវុធបរមាណូ និងរួចផុតពីទណ្ឌកម្ម សេដ្ឋកិច្ច ។ កន្លងមក ប្រធានាធិបតីត្រាំបានសរសេរដល់មេដឹកនាំគីមជុងអ៊ុន ថា បាន ដែលមានគោលបំណង បញ្ចប់កម្មវិធីបរមាណូ។

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េខាងជើងត្រូវតែចាប់ផ្តើមពីពេលនេះទៅ។កូរ៉េខាងជើង ចាំបាច់ត្រូវតែអភិវឌ្ឍន៍ កំពុង ផែ និងហេដ្ឋារចនាសម្ព័ន្ធ​ Logistics សំខាន់ៗ ដើម្បីជម្រុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចប្រទេសនេះកាន់តែប្រសើរ ក្រោយការសម្រេចរំសាយអាវុធ បរមាណូ និងមីស៊ីល របស់មេដឹកនាំគីមជុងអ៊ុន។

ក្រុមអ្នកឯកទេសស្រាវជ្រាវ ពីសេដ្ឋកិច្ច មកពីមជ្ឈមណ្ឌុល​អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េខាងត្បូង បានបញ្ចាក់ថា  ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ កំពុងផែ សំខាន់​ៗ ពិសេសគឺតំបន់ ព្រំដែនភាគខាងជើង  នឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេស កូរ៉េខាងជើងបានយ៉ាងឆាប់រហ័ស ក្រោយរួចផុតពីទណ្ឌកម្ម។

ក្នុងពេលជាមួយគ្នានេះដែរ ​លោក​ Lee Seong Woo  អ្នកឯកទេស​ស្រាវជ្រាវពីកំពុងផែ  មកពីនាយកដ្ឋានចរាចរណ៍ដែនសមុទ្រ កូរ៉េខាងត្បូង បានឲ្យដឹងថា  តំបន់​ Nanjin ,Chongjin ​ស្ថិតនៅព្រំដែនភាគខាងជើង  កូរ៉េខាងជើង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ​ អភិវឌ្ឍន៍សេដ្ឋកិច្ច​រីកចំរើនបានយ៉ាងឆាប់រហ័ស។

លោក​ Lee ​បញ្ចាក់ទៀតថា ទីក្រុងព្យុងយ៉ាង គួរតែអភិវឌ្ឍន៍កំពុងផែរនៅតំបន់ភាគឦសាន ​ដើម្បីកាត់បន្ថយការអាស្រ័យទាំងស្រុង ក្នុងវិស័យសេដ្ឋកិច្ចទៅលើប្រទេសចិន និង រុស្ស៊ី ។ តាមអ្នកឯកទេសស្រាវជ្រាវខាងលើ កូរ៉េខាងជើង ចាំបាច់ត្រូវតែ អនុវត្តនៅការតភ្ជាប់ កូរ៉េទាំងពីរ ក៏ដូចជាតំបន់ ប៉ាស៊ីហ្វិក និង អាស៊ី អឺរ៉ុប ដើម្បីជម្រុញវិស័យវីនិយោគ ពាណិជ្ជកម្មយូអង្វែង ។

តាមរបាយការណ៍ កូរ៉េខាងជើង មាន១៣៧កំពុងផែ នៅឆ្នេរសមុទ្រ ភាគខាងលិច និង១៥២កំពុងផែនៅឆ្នេរសមុទ្រភាគខាងកើត។ ក្នុងចំណោមកំពុងផែននោះ មាន​តែ ៩ប៉ុណ្ណោះ ដែលអាចដោះស្រាយទំនិញ អន្តរជាតិបាន ក្នុងនោះ មានកំពុងផែ Nanjinនិង​ Chongjin  ។ ចំណែកកំពុងផែផ្សេងទៀតមានទំហំតូចសម្រាប់តែកបាល់នេសាទតែប៉ុណ្ណោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print