ប៉ូលិស​គ្រោះ​ថ្នាក់​ពេល​បំពេញ​ភារកិច្ច​ ទទួល​បាន​យក​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រានី​ ហ៊ុន​ សែន​

ចែករំលែក៖

ភ្នំពេញ​៖​នៅថ្ងៃអង្គារ​ ទី២៥​ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីក្រោមឱវាទ​ ចុះសួរសុខទុក្ខ​និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក​ មាស​ សាឯមវិរី​ មន្ត្រីនគរបាលប៉ុស្តិ៍អូឡាំពិក១​ ដែលត្រូវបាន​រថយន្តបុកពេលកំពុងល្បាតបទល្មើស​កាលពីយប់ថ្ងៃទី​ ២២​ ខែកញ្ញា​ ​បណ្តាលឱ្យ​រងរបួលក្បាលធ្ងន់ធ្ងរ​ ​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក​ ឌួង​ អេលីត​ នាយកពិធីការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះ​ លោក​ មាស​ សាឯមវិរី​ ដែលបានជួបគ្រោះថ្នាក់នេះ​ និងជូនពរឆាប់បានជាសះស្បើយ​ពីរបួស​ ឆាប់ត្រឡប់ទៅជួបជុំគ្រួសារ​ និងបំពេញការងារដើម្បីប្រជាពលរដ្ឋវិញ។

ម្តាយជនរងគ្រោះ មានក្តីរំភើបស្រក់ទឹកភ្នែក​ ដោយបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់​ គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយដែលបានប្រគល់ជូនរួមមាន ៖ ផ្លែឈើ​ ១កន្ត្រក​ ទឹកត្រចៀកកម្ម​ ១កន្ត្រក​ ទឹកដោះគោ​Ensure ២កេស​ មី២កេស ទឹកក្រូច​ ២កេស​ ទឹកសុទ្ធ​ ២កេស​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។​ ដោយឡែក​ អ្នកជំងឺ​ ២នាក់​ ដែលកំពុងសម្រាកព្យាបាលក្បែរនោះ​ ក៏ទទួលបាន​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ និងថវិកាមួយចំនួនដែរ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print