គ្រាន់តែរឿង បរិហារកេរ្តិ៍ ក្នុងហ្វេសប៊ុក នារីវ័យក្មេង២នាក់ ប្រើផ្លែឡាមបើកឆាកប្រយុទ្ធគ្នា របួសសងខាង

ចែករំលែក៖

ភ្នំពេញ៖ នារី បម្រើខារ៉ាអូខេកូប្រាម្នាក់ បានទៅវាយប្រហារទៅលើនារីម្នាក់ទៀត ដោយប្រើប្រើផ្លែឡាមបើកឆាកប្រយុទ្ធគ្នា បណ្ដាលឲ្យរបួសទាំងសងខាង ព្រោះតែរឿង បរិហារកេរ្តិ៍ ក្នុងហ្វេសប៊ុក ហើយត្រូវនគរបាលខណ្ឌចំការមនឃាត់ខ្លួនយកមកសាកសួរ។

ករណីឃាត់ខ្លួននារីវ័យក្មេងទាំង២នាក់ពាក់ព័ន្ធករណីហិង្សាខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹង ថ្ងៃទី២៥ ខែកញ្ញា ២០១៨ នៅត្រង់ចំណុច ហាង អ៊ុត  លក់មួយ ផ្ទះ លេខ ៤១N មហាវិថី ព្រះ នរោត្តម ក្រុម៣១ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នារីទាំង២នេះ ទី១-ឈ្មោះ វណ្ណា ស៊ី ណែ ត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារី បម្រើ ខារ៉ាអូខេ កូ ប្រា ស្នាក់នៅ ផ្ទះជួល ផ្លូវ លេខ៥ សង្កាត់ ស្រះចក ខណ្ឌដូនពេញ (រងរបួស ហើម បបូរមាត់ និង លើ ផ្ទៃមុខ ស្រាល)។ និងទី២-ឈ្មោះ កើត សុវណ្ណមាលា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះ លេខ ៥៣N  ផ្លូវ  ព្រះ នរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន (រងរបួស ដាច់ ពី ខ្ទង់ច្រមុះ ដល់ លើ ថ្ពាល់ ខាងឆ្វេង និង  ដាច់ ឆូត លើ ក្បាលពោះ (ដោយសារ ផ្លែ ឡា ម )។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ កើត សុវណ្ណមាលា ​កំពុង នៅផ្ទះ ជាប់ ហាង អ៊ុតសក់ ទីតាំង កើតហេតុ ខាងលើ ស្រាប់តែ ឃើញ ឈ្មោះ វណ្ណា ស៊ី ណែ ត ដើរចូល ​ហាង អ៊ុយ សក់ ភ្លាមនោះឈ្មោះ កើត សុវណ្ណមាលា បាន ដើរទៅ សួរនាំ ឈ្មោះ វណ្ណា ស៊ី ណែ ត រឿងហេតុអ្វីបាននិយាយ ឆាត សំឡេង តាម ទូរស័ព្ទ ពី បញ្ហា បរិ យា កេរ្តិ៍ ភ្លាមនោះ ក៏បាន ឈ្លោះប្រកែក ពាក្យសំដី ដោយ ​ខឹង ពេក ឈ្មោះ កើត សុវណ្ណមាលា បាន ទះកំភ្លៀង មួយ ដៃរួច ក៏ វាយ ប្រតាយប្រតប់ បោចសក់ គ្នា ទៅវិញទៅមក ខណៈ វាយ បោចសក់ គ្នា នោះ ឈ្មោះ វណ្ណា ស៊ី ណែ ត បាន លូកដៃ យក ផ្លែ ឡា ម នៅ ទូ ដាក់ កញ្ចក់ អ៊ុតសក់ ក្បែរ ទូរស័ព្ទ របស់ខ្លួន មកកាន់ នៅ ដៃ ឆូត ទៅលើ មុខ កញ្ជឹ ងក និង ក្បាលពោះរបស់ ឈ្មោះ កើត ​សុវណ្ណមាលា បណ្តាល ឲ្យ ដាច់ ឈាម ពេលនោះ ឈ្មោះ សំ លី ណា ភេទ ស្រី អាយុ២៦ឆ្នាំ ផ្ទះ នៅក្បែរនោះ ឃើញ ក៏ ស្ទុះ ចូល ឃាត់ ក៏ត្រូវ បាន រងរបួស ចេញឈាម ដោយសារ ផ្លែ ឡា ម ចំនួន២ម្រាមដៃ ដែរ ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះ អន្តរាគមន៍ និង ឃាត់ខ្លួនទាំង២នាក់ យកមកប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print