ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៨ ខែ កញ្ញាឆ្នាំ២០១៨ ម្សិលម៉ិញមានការភ្ញាកើផ្អើលមួយដោយគេប្រទះឃើញបុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានដេកស្លាប់នៅក្នុងបុរីវឌ្ឍនះតារាអង្គរ។
បើតាមប្រភពព័ត៏មានពីនគរបាលខេត្តសៀមរាប បានអោយដឹងថាពិតជាមានមនុស្សស្លាប់មែនកាលពីវេលាម៉ោង៤ទាប់ភ្លឺថ្ងៃទី២៨ ម្សិលម៉ិញនៅចំនុចបន្ទប់penthouse១វីឡាវឌ្ឍនះតារាអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ LEE DONGKEUN ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជាជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM01341999 មុខរបរ បុគ្គលិកក្រុមហ៊ុនទេសចរណ៍SK ស្នាក់នៅ កន្លែងកើតហេតុខាងលើ។
តាមការអោយដឹងពីសមត្ថកិច្ច ជំនាញនិង វេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្នជាគ្រូពេទ្យ អមសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារ ដាច់សរសៃឈាមចូលក្នុងក្រពះ សាកសពត្រូវបានប្រគល់អោយឈ្មោះ YU YOONJONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM26155694 ត្រូវជាប្រពន្ធជនរងគ្រោះ យកទៅរៀបចំធ្វើបុណ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប តាមសំណូមពររបស់ស្ថានទូត ៕ ប៊ុនរិទ្ធី