ខេត្តបន្ទាយមានជ័យ៖ ការធ្វេសប្រហែសរបស់ឳពុកម្តាយ ក្មេងប្រុស២នាក់បងប្អូបង្កើតបានលង់ទឹក ប្រឡាយជម្រៅជាង១ម៉ែត្រស្លាប់ជាមួយគ្នាខណៈកុមារទាំង២នាក់នោះទៅស្រែជាមួយឳពុកម្តាយ។ហេតុការណ៍កើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចបឹងមាឃខាងត្បូងភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកនាយប៉ុស្ថិ៍នគរបាលឃុំគោកបល្លង្គ័ ប្រាប់ឱ្យដឹងថាក្មេងរងគ្រោះ ១,ឈ្មោះកោះ លាងភេទប្រុសអាយុ០៧ឆ្នាំ ២.ឈ្មោះ កោះ ឡាង ភេទប្រុសអាយុ០៤ឆ្នាំ ឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៊ីឡុង អាយុ៣១ ឆ្នាំ នៅភូមិគោកបល្លង្គ័ឃុំគោកបល្លង្គ័ស្រុកមង្គលបូរី គ្រួសារនេះមានកូនប្រុសចំនួន៣នាក់។
លោកនាយប៉ុស្ថិ៍ប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុកុមារទាំង២នាក់បាន នៅលេង ចាប់ត្រីខណៈដែលឳពុក រាស់ដីធ្វើស្រែ។នៅពេលឳពុកម្តាយជាប់ រវល់ភ្ជួររាស់ដី មិនបាន ចាប់អារម្មណ៍និងកូនក៏ ស្រាប់តែមិន ដឹងកូនទាំង ២នាក់ នោះចុះទៅ លេងទឹក ប្រឡាយ នៅក្បែរនោះពីពេលណានោះទេ។បន្ទាប់ពី បាត់កូនក៏ដើររក ទើបឃើញកូនលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ។សពកុមារទាំង២នាក់ត្រូវបានឳពុកម្តាយនិង គ្រួសារយក មកចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕សំ វិច្ឆិកា
...