មិនល្បីតែធ្វើស្នេហ៍មុខទេ  គឺគ្រូចាមស្រី នៅច្រាំងចំរេះចិត្តធម៌ ចិញ្ចឹមក្មេងកំព្រារាប់សិបនាក់

ចែករំលែក៖

​ភ្នំពេញ៖ គ្រូស្នេហ៍ចាមស្រីល្បីឈ្មោះម្នាក់ឈ្មោះអ្នកស្រីហ៊ឹម ណាវី នា តំបន់ច្រាំងចំរេះឬគីឡូម៉ែត្រលេខ៩នៅតែល្បីឈ្មោះអស់ជាយូរឆ្នាំមកហើយ។ គ្រូខ្មែរអ៊ីស្លាមរូបនេះមិនត្រឹមតែល្បីខាងធ្វើស្នេហ៍មុខលើមុខជំនួញជួញ ព្យាបាលជំងឺ ដោះអំពើនោះទេ អ្នកស្រីក៏ទទួលបានការស្ងច់ស្ងែងនឹងជីវិតរស់នៅតែត្រូវចិញ្ចឹមបីបាច់ក្មេងកំព្រាឪពុកម្តាយរាប់សិបនាក់រួចមកហើយ។

ព្រោះធ្លាប់ឆ្លងកាត់ជិវិតលំបាកពីកុមារភាព អ្នកស្រីហ៊ឹម ណាវី តែមានចិត្តអាណិតស្រលាញ់ចំពោះក្មេងប្រុសស្រីដែលកំព្រាឪពុកម្តាយ ឬក្មេងៗដែលរស់នៅក្នុងគ្រួសារក្រីក្រលំបាក។ អ្នកស្រីថាពេលខ្លះសុខចិត្តមើលព្យាបាលជំងឺ និងជួយដល់មនុស្សជាច្រើនរឿងរកស៊ីគ្មានពេលសម្រាកព្រោះមិនចង់ឲ្យក្មេងៗនៅក្រុមបន្ទុកខ្វះខាត។ អ្នកស្រីថាមួយជីវិតនេះអ្នកស្រីស្ទើមិនស្គាល់ការដើរកម្សាន្តសប្បាយចិត្តទេគឺសំងំនៅក្នុងបន្ទប់ស្ទើពេញមួយថ្ងៃព្រោះតែអ្នកមកពឹងពាក់រឿងរ៉ាវក្នុងជិវិតពួកគេបន្តកន្ទុយគ្នាឥតដាច់រៀងរាល់ថ្ងៃរហូតអ្នកខ្លះអន់ចិត្តនៅរងចាំយូរ និងខ្លះវិលទៅផ្ទះវិញក៏មាន។ អ្នកស្រីបន្តថាអ្នកមកពឹងពាក់មានចាប់ពីអ្នករកស៊ីតូចៗរហូតដល់អ្នកជំនួញធំដុំ មន្ត្រី ហើយក៏មានសិល្បករជាច្រើនបានបន្តកន្ទុយគ្នាចេញចេញចូលឥតដាច់។ អ្នកស្រីលើកឡើងថាអ្នកទៅពឹងពាក់ភាគច្រើនគឺ ដើម្បីធ្វើស្នេហ៍មុខលើមុខរបររកស៊ីឲ្យកាន់តែកាក់កប និងពឹងឲ្យអ្នកស្រីជួយព្យាបាលជំងឺជាដើម។ អ្នកស្រីបន្តថាទឹកប្រាក់បានពីការទស្សន៍ទាយ ធ្វើស្នេហ៍មុខ និងព្យាបាលជំងឺអ្នកស្រីបានជួយក្មេងៗក្នុងបន្ទុកជាច្រើនគឺជួយរហូតដល់អ្នកខ្លះមានកូនពូនជាចៅរួចទៅហើយ ដែលបច្ចុប្បន្នមានក្នុងបន្ទុកជិត១០នាក់ក្តីក៏អ្នកស្រីនៅតែបន្តជួយកូនៗជាច្រើនដែលនៅខ្វះខាតឲ្យមានមុខរបររៀងៗខ្លួនចិញ្ចឹមជីវិត និងឆ្លៀតសន្សំសម្រាប់ក្មេងៗក្រោយៗផងដែរ។

អ្នកស្រី និយាយ ថា អ្វីដែលធ្វើឲ្យមានអ្នកចេញចូលមិនស្រាកស្រាននេះព្រោះតែពួកគេសុទ្ធតែមានទុក្ខលំបាកផ្សេងៗហើយត្រូវការជំនួយពីអ្នកស្រីហើយពួកគេសុទ្ធតែទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ អ្នកស្រីបញ្ជាក់ថា អ្នកមកពឹងពាក់ឲ្យអ្នកស្រីជួយមានគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រី ស្រ្តីមេផ្ទះ សិល្បករ អាជីវករ ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហើយភាគច្រើនគឺការដឹងតៗគ្នាព្រោះតែអ្នកស្រីជួយរំដោះទុក្ខអ្នកពឹងពាក់អស់ជិត៣០ឆ្នាំហើយគឺចាប់តាំងពីការជួយដោះទុក្ខដោយដូរអង្ករមកម្ល៉េះ។ អ្នកស្រីបញ្ជាក់ថាទាក់ទិនរឿងធ្វើស្នេហ៍គូស្រករវិញអ្នកស្រី បញ្ជាក់ថាមិនធ្វើដាច់ខាតធ្វើស្នេហ៍ដាក់ប្តីគេព្រោះតែវាជាអំពើបាបដែលខុសទៅនឹងក្រមសីលធម៌ និងវិន័យគ្រូ។ អ្នកស្រីបញ្ជាក់ដែរថា មិនមានទ្រនឹបអ្វីដូចគ្រូដទៃឡើយគឺអ្នកស្រីទទួលតែលុយ ហើយលុយក៏មិនកំណត់ដែរគឺអាស្រ័យលើធនធានរបស់អ្នកពឹងពាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីប្រកាសមិនជួយដាច់ខាតសម្រាប់ការធ្វើអំពើធ្មប់ និងធ្វើស្នេហ៍សម្រាប់ស្ត្រីទាក់ទងស្វាមីអ្នកដទៃដែលអ្នកស្រីចាត់ទុកថាជាអំពើបាបកម្មធ្ងន់ធ្ងរ។ អ្នកស្រីបញ្ចាក់ថា មិនត្រឹមតែអ្នកក្នុងស្រុកទេសូម្បីតែអ្នកក្រៅស្រុកក៏ពឹងពាក់ឲ្យអ្នកស្រីជួយផងដែរហើយពួកគេក៏ទទួលបានលទ្ធផលល្អប្រសើរតាមចិត្តចង់បានដែរ។

ប្រការបែបនេះគឺអ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យសាងកុសលសុំឲ្យតែទទួលបានសេចក្តីសុខព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹមក្មេងៗក្រីក្រកំព្រាខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្រ្គោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា។គួរបញ្ជាក់ដែរថាអាស័យដ្ឋានផ្ទះអ្នកគូ្រហ៊ីម ណាវីស្ថិតនៅភូមិ៣ ក្រុម៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហើយបងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទអ្នកគ្រូ012659017។ការប្រកាន់ត្រណម និងប្រព្រឹត្តិអំពើល្អក្នុងសង្គម ក៏បានក្លាយជាការស្រលាញ់រាប់អានពីមិត្តភ័ក្កិ សាច់ញាតិ និងអ្នកភូមិផងរបងជាមួយហើយនេះគឺជាគោលការសម្រាប់អ្នកស្រីប្រតិបត្តិតាម៕  

ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print