ព្រះសង្ឃឆាន់ចង្ហាន់ក្នុងមុងព្រោះតែបារម្ភពីសុខភាពដោយសារហ្វូងសត្វរុយវាយលុកខ្លាំង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ វត្តសុវណ្ណគិរី ហៅវត្តភ្នំកំប៉ូតកំពុងត្រូវបានវាយលុក ដោយសត្វរុយ ដែលហើរចេញពីគំនរសំរាម នៅក្បែរប្រហែល១០០ម៉ែត្រ ។ ព្រះសង្ឃត្រូវបង្ខំចិត្ត ចងមុងឆាន់ចង្ហាន់ ដែលពុទ្ធបរិស័ទយកមកប្រគេននៅក្នុងរដូវបុណ្យភ្ជំកាន់បិណ្ឌនេះ ។

វត្តនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បើតាមប្រជាពុទ្ឋបរិស័ទដែលនាំយកចង្ហាន់ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនេះ បានឲ្យដឹងថា” ខែរដូវនេះជារដូវបុណ្យភ្ជុំដូច្នេះហើយទើបមិនថា អ្នកនៅជិតឬក៏ឆ្ងាយនោះទេតែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្តដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានទៅកាន់លោកខាងមុខ” ។ តែអ្វីដែលជាការរំខាននោះគឺសត្វរុយដែលហើរចេញពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះមើលទៅគួរឲ្យព្រឺក្បាលខ្លាំងណាស់ ។

ដូច្នេះហើយទើបគណៈកម្មការវត្តព្រមទាំងពុទ្ឋបរិស័ចំណុះជើងវត្តសម្រេចគ្នាថាមានតែចងមុងទេទើបព្រះសង្ឃអាចឆាន់ចង្ហាន់បានដោយគ្មានការរំខានពីសត្វរុយ ។ ម្យ៉ាងការធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃ ម្យ៉ាងខែនេះ នៅមានភ្លៀងខ្លាចមូសខាំ នាំឲ្យកើតជំងឺគ្រុនឈាមជាដើម ។

លោកតាអាចារ្យម្នាក់ឈ្មោះគង់ សេង អាយុ៨៥ឆ្នាំបានមានប្រសាសន៍ ឲ្យដឹងថា វត្តកំប៉ូតនេះមានព្រះសង្ឃគង់ ជាង១១អង្គហើយបច្ចុប្បន្នអំឡុងពេលតាំងចូលវស្សាគឺមានតិចតួចនោះទេទើបតែដល់ពេលដាក់បិណ្ឌ(បុណ្យភ្ជុំ)រ ហូតមកដល់នេះណាមួយភ្លៀងផងទើបសត្វរុយហើរមកកាន់តែច្រើនបែបនេះ ដែលសត្វរុយទាំងនេះត្រូវបានដឹងថា ហើរចេញមកពីគំនរសំរាមដែលនៅក្បែរនោះ ។

លោកតាគណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ ព្រមទាំងពុទ្ឋបរិស័ទចំណុះជើងវត្តបានសំណូមពរដល់លោកឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្ត សូមចាត់មន្ត្រីជំនាញចុះពិនិត្យ និងទប់ស្កាត់ផង៕ សេនា សក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print