ហ៊ីយ៉ាន់ដាយបុកនាយកសាលាប៉ើងផ្ទប់គល់ស្វាយរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងបុកជាប់កៀបនិងដើមស្វាយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សុឡាង ភេទស្រី វ៉ាសុឡាង អាយុ៤៦ឆ្នាំ  មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ  ស្រុករលាប្អៀរ ជានាយកសាលាត្រពាំងអញ្ចាញ​។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១A-០៤៧៣ ក្នុងទិសដៅពីជើងទៅត្បួង នៅពេលមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្ត​ដឹកទឹកសុទ្ធមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកណ្តាល ៣A-០៤៦៤ ធ្វើដំណើរច្រាស់ទិសគ្នា និង​ជែងរថយន្តមួយគ្រឿង ក៍បានជ្រុលទៅបុក ជនរងគ្រោះពេញមួយទំហឹង ប៉ើងកៀបជាប់និងដើមស្វាយបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ ដឹកសង្រ្គោះមកមន្ទីរពេទ្យខេត្ត និង ចំណែកឯរថយន្តបានក្រឡាប់ចាក់ទឹកសុទ្ធចោលពេញផ្លូវ ។

ក្រោយពេលកើតហេតុមធ្យោបាយបង្ករត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print