ប្រទះឃើញសពស្ត្រីអាណាថាដេកស្លាប់នៅក្នុងវត្តចាស់ដោយសារជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ប្រទះឃើញសពស្រ្តីអាណាថាម្នាក់ដេកស្លាប់ក្បែរចេត្តិយ៍មួយកន្លែងនៅក្នុងវត្តចាស់ដោយកើតជំងឺអេដ៏សជាច្រើនឆ្នាំមកហើយបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី០២ខែតុកាឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាស់ ភូមិ៣សង្កាត់ ជ្រោយ-ខណ្ឌជ្រោយចង្វារ។

សពស្ត្រីខាងមានឈ្មោះ ង៉ា ពេជ្យ អាយុ២៨ឆ្នាំមានបុ
ខរបរនិងស្នាក់នៅមិនពិតប្រាកដជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៤នាក់ក្រោយពីប្តីស្លាប់ចោលជាច្រើនឆ្នាំមកហើយចំណែកកូនៗត្រូវយកទៅដាក់នៅមណ្ឌលកុមាកំព្រាអស់ហើយតែមិនដឹងថាយកទៅដាក់មណ្ឌលណានោះទេ។

នៅមុនប្រទះឃើញមានបុរសម្នាក់ឈ្មោះអ៊ុក វាសនាអាយុ៣៥ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឱ្យដឹងថាគាត់បានដើរកាត់ទីនោះក៏ប្រទះឃើញនារីនោះមានអាការ:ធ្ងន់ធ្ងរឃើញដូច្នេះគាត់ក៏ទៅរាយការណ៍ប្រាប់សង្កាត់ពេលគាត់ត្រឡប់មកវិញស្ត្រីស្លាប់បាត់ទៅហើយ។

តាមប្រជាពលរដ្ឋនៅទីនោះឱ្យដឹងថាពួកគាត់មិនដឹងថាសពស្ត្រីនេះឈឺជំងឺប្រចាំកាយ(ជំងឺអេដស៍)តាំងពីពេលណានោះទេតែអ្វីដែលពួកគាត់បានដឹងនោះគឺថាស្ត្រីរូបនេះចាប់ផ្តើមឈឺខ្លាំងរយ:ពេលប្រមាណពីរសប្តាហ៍មកហើយគិតមកដល់ថ្ងៃស្លាប់។

ប្រភពដដែលបន្តថាស្ត្រីមានកូនប្រុសស្រី៤នាក់ប្រុស២នាក់ស្រី២នាក់ស្នាក់នៅមណ្ឌលកុមាកំព្រារីឯប្តីបានស្លាប់ជាច្រើនឆ្នាំមកហើយ។
សពត្រូវបានគេដឹកទៅតម្កល់ធ្វើបុណ្យនៅវត្តប្រជុំសាគរហៅវត្តថ្មីស្ថិតនៅសង្កាត់-ខណ្ឌជ្រោយចង្វា៕ជ្រោយចង្វា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print