ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបសាធារណជនមេត្តាជ្រាបថា ដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនគ្រប់កម្រិត ប្រព្រឹត្តទៅដោយប្រក្រតី ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សូមសាធារណជនកុំចាញ់បោកពាក្យភូតកុហករបស់ជនឆ្លៀតឱកាស ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអសារបង់ ។
ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តនូវអំពើខុសច្បាប់ឱ្យមកទទួលទោសតាមច្បាប់ជាធរមាន ៕ចេស្តា
...