អនុស្សរណៈមួយនឹងអាចជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖អនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីត្រូវបានចុះហត្ថលេខាដើម្បីជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់កម្ពុជាដែលធ្វើឡើងដោយ ក្រុមហ៊ុន Smart Axiata ក្រសួងអប់រំយុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ខែតុលាឆ្នាំ ២០១៨ ដែកលអនុស្សរណៈយោគយល់គ្នារយៈពេលបីឆ្នាំនេះ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យនិងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត។

ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនSmart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន , លានដុល្លារទៅក្នុងកម្មវិធីចំនួនពីរ រួមមានកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាលកវិទ្យាល័យ SmartEdu (USDP) មួយផ្នែកនៃការវិនិយោគនេះគឺបានមកពីវិភាគទានរបស់ក្រុមហ៊ុន Smart សម្រាប់មូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF)

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានពន្យល់ថា៖ ស្របពេលដែលយើងកំពុងបោះជំហានចូលក្នុងបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ដូចច្នេះផ្នត់គំនិត និងការយល់ដឹងបែបឌីជីថល មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យក្លាយទៅជាសង្គមដែលផ្អែកលើចំណេះដឹង។ក្រុមហ៊ុន Smart នៅតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្នែកអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program

និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣០ នាក់បាននិងទទួលអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ SmartEdu ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយផ្តោតលើសិស្សបញ្ចប់ថ្នាក់ទី១២ ដែលទួលបានលទ្ធផលសិក្សាល្អ ប៉ុន្តែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានពង្រឹងបន្ថែម តាមរយៈការបញ្ចូលកម្មវិធី Discovery Day ដែលជាសិក្ខាសាលាអភិវឌ្ឍន៍ដែលមានរយៈពេលកន្លះថ្ងៃសម្រាប់សិស្សវិទ្យាល័យ និងកម្មវិធីស្វាគមន៍និស្សិតថ្មី (Induction Camp) សម្រាប់និស្សិតអាហារូបករណ៍ចំនួន២០នាក់ដែលនឹងត្រូវជ្រើសរើសក្នុងឆ្នាំនេះ។

លោកបណ្ឌិត សារ៉ាក់ ខាន់ រដ្ឋលេខាធិកាប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទូរគមនាគមន៍ បានមានប្រសាសន៍ថាយើងមានក្តីរំភើបដែលមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (CBRD) ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដោយក្រុមហ៊ុន Smart និងដៃគូរបស់ខ្លួនដើម្បីពង្រីកកម្មវិធី SmartEdu ឲ្យមានវិសាលភាពគ្របដណ្តប់លើកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដោយផ្ដោតលើផ្នែកឌីជីថល។

ក្នុងអំឡុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart Axiata ក៏បានសម្ពោធជាផ្លូវការនូវកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ (USDP) ដែលយកលំនាំតាមកម្មវិធី Axiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ដ៏មានជោគជ័យក្នុងប្រទេសម៉ាឡេស៊ី។ក្រោមកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ  (USDP) និស្សិតពូកែចំនួន ៤៨ នាក់នៅកម្ពុជា នឹងចូលរួមក្នុង កម្មវិធីហ្វឹកហាត់ Bootcamp ដោយមានការស្នាក់នៅសណ្ឋាគាររយៈពេល ១៣ ថ្ងៃ ដែលផ្ដល់ឱកាសដល់និស្សិតចូលរួមនូវការអភិវឌ្ឍផ្នែកទ្រឹស្ដី ផ្នែកពិសោធន៍ ការអភិវឌ្ឍបុគ្គល និងទំនាក់ទំនងតាមរយៈសិក្ខាសាលា ការធ្វើពិសោធន៏អាជីវកម្ម ក៏ដូចជាការបង្ហាត់បង្រៀន ដែលផ្តោតលើវិស័យផ្សេងៗ។ ក្រុមដែលឈ្នះនឹងទទួលបានជាប្រាក់រង្វាន់ ហើយសម្រាប់និស្សិតដែលបានធ្វើល្អបំផុតចំនួន៥នាក់ នឹងទទួលបានការចុះកម្មសិក្សារយៈពេល២ខែជាមួយប្រាក់ឧបត្ថម្ភនៅក្រុមហ៊ុនរបស់ Axiata នៅប្រទេសម៉ាឡេស៊ី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិ Smart Axiata បានពន្យល់ថា អនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធីអភិវឌ្ឍន៍និស្សិតសលកវិទ្យាល័យ  (USDP) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើន តាមរយៈការអប់រំ និងនវានុវត្តន៍ ដោយសហការជាដៃគូជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជននិងកីឡា លោក ថូម៉ាស បានមានប្រសាសន៍ថា៖ ការបណ្ដុះអ្នកមានទេពកោសល្យ ទាំងបុគ្គលិក និងមិនមែនបុគ្គលិករបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) ជាកម្មវិធីដ៍ពិសេសមួយដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជំនាញសំខាន់ៗផ្នែកអាជីវកម្ម ដល់និស្សិតកម្ពុជា ក្នុងយុគសម័យឌីជីថលប្រកបដោយការប្រកួតប្រជែងនេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print