ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមាជិកសមាគមមនុស្សចាស់របស់រា ជធានីភ្នំពេញទាំងអស់ និងទទួលបានការយកចិត្តទុកដាក់ពី ការផ្តល់សេវាសុខាភិបាលសាធារណៈដោ យឥតគិតថ្លៃជូនពួកគាត់ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីទិវាមនុស្សចាស់កម្ពុ ជា និងទិវាមនុស្សចាស់អន្តរជាតិនៅសា លារាជធានីភ្នំពេញ ដែលពិធីនេះមានការចូលរួមពីបងប្អូ នមនុស្សចាស់៣៩៥ នាក់ មកពីខណ្ឌទាំង១២ និងសង្កាត់១០៥ រួមនិងសមាគមមនុស្សចាស់ផងដែរ ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ តុលា ឆ្នាំ២០១៨ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មនុស្សចាស់ ទោះបីពួកគាត់បានក្លាយជានិវត្តន៍ ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយដែលមិនអាចខ្វះ បានសម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះមិនអាចអនុវត្តការងា របានដូចមនុស្សចាស់នោះទេ។ កត្តាទាំងអស់នេះហើយ ដែលរដ្ឋបាលរាជធានី ភ្នំពេញត្រូវតែយកចិត្តទុកដាក់ ដល់ពួកគាត់ ពិសេសគឺផ្តល់សេវាសុខភាពដោយឥតគិ តថ្លៃ និងធ្វើដំណើរតាមរថយន្តក្រុងសាធា រណៈដោយឥតគិតថ្លៃផងដែរ ។ មនុស្សចាស់ត្រូវបានយកចិត្តទុ កដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលរហូតមានការជួយឧបត្ថមជាច្រើនរួ មជាមួយនឹងការពិនិត្យព្យា
បាល ដោយមិនយកប្រាក់ផងដែរ។ មនុស្សចាស់បានបន្សល់ទុកនូវគុណបំ ណាច់ជាច្រើនជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចម្រើនពេលនេះហើយជាស្នាដៃដ៏ធំធេងសម្រា ប់ក្មេងជំនន់ក្រោយ ។ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំ ង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់មនុស្សចាស់ ពិសេសសមាជិករបស់សមាគមមនុ ស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតសមា គមរួចមកហើយនៅតាមសង្កាត់និមួយៗ។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា “តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេ ញចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មានចំនួន១៣៣,៣៦៣នាក់”។ លោកស្រីថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រី សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធី និងគ្រប់គ្រងសមាគមមនុស្សចាស់ ទៅក្នុងកម្មវិធីប្រជុំរបស់ក្រុ មប្រឹក្សារាជធានីភ្នំពេញ ដើម្បីឲ្យសង្កាត់ ក្នុងរាជធានី បន្តអនុវត្ត ចងក្រងពង្រឹងនិងពង្រីកជួយដល់សមា ជិកសមាគមមនុស្ស ដែលបច្ចុប្បន្នមានចំនួនសមាជិ កសរុប២០,១៦២នាក់ ក្នុងនោះមានស្រ្តី១១,៥៧៤នាក់។ លោកស្រី មុំ ចាន់ដានី បានបន្ដថា៖ បញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ ឱកាសរកប្រាក់ចំណូលតិចតូច ពិបាកក្នុងការធ្វើដំណើរ ជាពិសេស ត្រូវទទួលខុសត្រូវ ក្នុងការមើលថែផ្ទះសំបែង និងមើលថែកូនចៅ។ មនុស្សវ័យចាស់មួយចំនួនទៀត ដោយសារតែស្ថានភាពទូទល់ក្រ ចេញទៅស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រសារនិងមនុស្សវ័យចាស់មួយចំនួនតូចត្រូវបានកូនៗបោះបង់ចោល ដោយកូនពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬ
ចាកចេញពីផ្ទះសំបែងយូរ ដោយទុកអោយមនុស្សចាស់មើលថែចៅៗ និងស្វែងរកថវិកា សម្រាប់ជីវភាពប្រចាំថ្ងៃ៕ ដោយ៖ សំរិត