យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ រង​របួស​ខ្លួនឯង​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​បណ្ដាល​អោយ​ រង​របួស​ខ្លួនឯង​បាក់ដៃ​ស្ដាំ​និង​បែក​ថ្ងាស​ យ៉ាង​ធ្ងន់​ ។​

image3

ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ ខែ​វិ​ច្ចិ​ការ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​មុខ​តុលាការ​កំពូល​ តាម​មហាវិថី​សម្ដេច​សុធារស​ កែង​និង​វិ​ថី​ ឧក​ញ្ញ៉ា​ ឈុ​ន​ ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ឃើញ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទែ​ប​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​សុធារស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បេ​ឿ​ន​យ៉ាង​លេ​ឿ​ន​ ខណៈនោះ​ មាន​រថយន្ត​១​គ្រេ​ឿ​ង​ម៉ាក​សាំ​យុង​ធ្វើ​ដំណើរ​តាម​វិ​ថី​ ឧក​ញ្ញ៉ា​ ឈុ​ន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ពេល​មក​ដល់​ចំណុច​មុខ​តុលាការ​កំពូល​ យុវជន​ជិះ​ម៉ូតូ​បាន​ទៅ​បុក​រថយន្ត​សាំ​យុង​យ៉ាង​ពេញទំហឹង​ បណ្ដាល​អោយ​យុវជន​នោះ​រង​របួស​បាក់ដៃ​ស្ដាំ​និង​បែក​ថ្ងាស​ យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង​។​

​ក្រោយ​ពេល​ហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ធ្វើការ​វាស់វែង​។​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​

​បច្ចុប្បន្ន​រថយន្ត​រួម​ទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សារ​ទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕​

image1

image2

image4

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print