ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡាហែល ទឹកតេជោសែន ស្ថិតនៅក្នុងទីរួមខេត្ដ កំពង់ចាមបានកសាងរួចរាល់ហើយ ដោយបានចំណាយថវិកាអស់ចំនួន ប្រមាណជិត២លានដុល្លារតាមស្ដង់ដារខ្នាតអន្ដរជាតិ និងបានបំពាក់សម្ភារ បរិក្ខារទំនើបៗដែលអាចបម្រើដល់ ការប្រកួតថ្នាក់ជាតិនិងអន្ដរជាតិបាន គ្រប់ពេលវេលា ។
យោងតាមគេហទំព័ររបស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះ ផ្សាយកាលពីថ្មីៗកន្លងទៅឱ្យដឹងថា មជ្ឈមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្ដកំពង់ចាមនឹងប្រារឰពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ជាផ្លូវការ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ក្នុង នោះក៏មានការប្រកួតដណ្ដើមពានរង្វាន់សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ផងដែរ ។
គេហទំព័រខាងលើបានដកស្រង់សម្ដី លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹកដោយបានឱ្យដឹងថា ការប្រកួតកីឡាហែលទឹកដណ្ដើម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១មានវិញ្ញាសាចំនួន២៩ ក្នុងនោះ មានក៏សមាគម-ក្លិបចូលរួមចំនួន៧ បានចុះឈ្មោះបញ្ជូនកីឡាករកីឡាការិនី របស់ខ្លួនឱ្យមកចូលរួមប្រកួតសរុប ១២០នាក់ទៅ១៣០នាក់ ។
លោក ហែម គិរី បានឱ្យដឹងទៀតថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២ ខែ ធ្នូមុនសម្ដេចតេជោកាត់ខ្សែបូរសម្ពោធទុកចំនួន៩វិញ្ញាសាហើយសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពាក់មេដាយ ដល់កីឡាករកីឡាការិនីមកពីតាម សមាគម-ក្លិបចំនួន៣ ដែលមានពិន្ទុ ខ្ពស់ជាងគេ ។ ចំណែកប្រភេទវិញ្ញាសា ហែលទឹកជាឯកត្ដជនបុរស-នារីក៏ទទួល បានមេដាយតាមវិញ្ញាសានីមួយៗផង ដែរ ។
ទីលានហែលទឹកស្ដង់ដារអន្ដរជាតិ បានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៣ ក្នុងពេលដែលលោក ហែម ថុន នៅជា អគ្គលេខាធិការ។ទីលានដ៏ធំនេះមាន ប្រវែងបណ្ដោយ៥០ម៉ែត្រដែលបំពាក់ ទៅដោយសម្ភារទំនើបៗស្របតាមការកំណត់របស់សហព័ទ្ធកីឡាហែលទឹកអន្ដរជាតិ ។
ទន្ទឹមនឹងការចេញផ្សាយរបស់គេហទំព័រ NOCC ខាងលើនេះដែរនៅលើ បណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច តេជោ ហ៊ុន សែន ក៏បានបង្ហោះអំពីកាល បរិច្ឆេទនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលហែលទឹកតេជោសែននៅ ឯខេត្ដកំពង់ចាមផងដែរ ។
ក្នុងនោះសម្ដេចក៏បានបង្ហាញពីក្ដី សង្ឃឹមនិងមានជំនឿលើយុវជនដែល ចូលរួមយ៉ាងសកម្មនៅក្នុងវិស័យកីឡា ក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងគុណភាពផ្នែកកីឡាករហែលទឹកឱ្យមានសមត្ថ ភាពកាន់តែខ្ពស់គឺរាជរដ្ឋាភិបាលកម្ពុជា បានកសាងអាងហែលទឹកខ្នាតអន្ដរជាតិមួយនៅខេត្ដកំពង់ចាម ដោយដាក់ឈ្មោះ ថា មណ្ឌលកីឡាហែលទឹកតេជោសែន “Techo Sen Swimming Center”។
យើងសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹង ផ្ដល់ឱកាសកាន់តែច្រើនឡើងដល់កីឡាករកីឡាការិនីបានហ្វឹកហាត់ជំនាញកីឡា ហែលទឹកកាន់តែងាយស្រួលសម្រាប់ ត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុង កម្រិតជាតិនិងអន្ដរជាតិ ។ អាងហែល ទឹកនេះគឺមានប្រវែង៥០ម៉ែត្រ ហើយ ជម្រៅទឹកពី១-២ម៉ែត្រ ដែលបំពាក់ ដោយបច្ចេកវិទ្យានិងសម្ភារសុវត្ថិភាព ទំនើបៗស្របតាមច្បាប់និងការកំណត់ របស់អន្ដរជាតិ (Fédération Interna-tionale de Natation (FINA) ។
មជ្ឈមណ្ឌលកីឡាហែលទឹកអន្ដរជាតិនេះនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានេះ ជាសមិទ្ធផលជាតិថ្មីមួយទៀតសម្រាប់ កម្ពុជា ៕
ដោយ៖ សារីម