ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥យ៉ាងតិចមានក្រុមយុវជនជិត១០០០នាក់ ដោយធ្វើដំណើរតាមរថយន្តបឺស ម៉ូតូ និងរ៉ឺម៉ក ម៉ូតូកង់៣ អបអរសាទរចំពោះកិត្តិយសដ៏ធំធេងរបស់លោកហ៊ុនម៉ានី បុត្រាសម្តេចតេជោ និងម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានវិលត្រឡប់មកពីទទួលពានរង្វាន់សន្តិភាពពិភពលោកTHE GUSI PEACE PRIZE ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ការដង្ហៃក្បួនអបអរសាទរចំពោះឥស្សរជនកម្ពុជា ដែលទទួលបានពានរង្វាន់សន្តិភាពអន្តរជាតិ THE GUSI PEACE PRIZEបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះមកកាន់ពហុកីឡ ដ្ឋានជាតិអូឡាំពិក ក្នុងនោះមានរថយន្តបឺសចំនួន៤គ្រឿង រ៉ឺម៉កម៉ូតូកង់៣ចំនួន៥០០គ្រឿង ម៉ូតូចំនួន២០០គ្រឿង ជាមួយនឹងសំឡេងស្វាគមន៍៍ដ៏កងរំពង ធ្វើឲ្យបរិយាកាសនាពេលនោះរំលេច ទៅដោយការគាំទ្រពីក្រុមយុវជន ក៏ដូចជាមោទនភាពរបស់ពលរដ្ឋកម្ពុជាទាំងមូល ។
គួររំលឹកថាលោក ហ៊ុន ម៉ានី គឺជាយុវជនខ្មែរក្លាយជាឥស្សរជនទី១ និងក្មេងជាងគេដែលទទួលបានពានរង្វាន់ THE GUSI PEACE PRIZE ក្នុងចំណោមឥស្សរជន១៩រូបនៅលើពិភពលោក ក្នុងនាម”ជាគំរូបុគ្គលឆ្នើម ដែលនាំមកនូវសន្តិភាព សេចក្តីថ្លៃថ្នូរ និងការគោរពដល់មនុស្សជាតិ ៕
ដោយ៖ ស រស្មី