ខេត្តស្វាយរៀង៖ មានភាពភ្ញាក់ផ្អើលដល់អ្នកភូមិនិងបណ្ដាញអ្នកលេងហ្វេកប៊ុកដែលបានឃើញសត្វគោមួយក្បាលត្រូវជនមិនស្គាល់មុខលួចកាប់យកសាច់គូទទាំងរស់ អស់ចំនួន៣គីឡាក្រាម កាលពីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ទីតាំងសត្តឃាតដ្ឋានមួយកន្លែងតាមពិតជារឿងមិនពិត ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ពិតជាមានរឿងនេះមែន ដោយម្ចាស់ទីតាំងសត្តឃាតមានឈ្មោះ គង់ ដែលជាមន្ត្រីយោធាបម្រើការងារនៅបញ្ជាការសឹករងខេត្តស្វាយរៀង ។
ប្រភពបន្តថា ចំពោះសត្វគោនេះ គឺម្ចាស់សត្តឃាតបានដឹកមកយូរថ្ងៃមកហើយ ដោយគោមួយក្បាលនេះម្ចាស់ទុកកាប់សាច់លក់ដូចគោដទៃឯទៀតដែរ ហើយនៅយប់ មុនពេលកើតហេតុ ម្ចាស់សត្តឃាតឈ្មោះ គង់ មានកម្មវិធីផឹកស៊ី លុះព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើលពេញភូមិថា មានជនមិនស្គាល់មុខ លួចកាប់សាច់គោតែម្ដង ប៉ុន្តែម្ចាស់សត្វគោមិនបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។
រីឯសត្វគោរងរបួសនោះត្រូវបានម្ចាស់យកទៅកាន់សត្ថឃាតកាប់យកសាច់លក់កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែរ ។
ពាក់ពន្ធ័នឹងករណីនេះ នគរវត្តមិនអាចសុំការបំភ្លឺពីម្ចាស់ឡសត្តឃាតឈ្មោះ គង់ នេះបានទេ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ៕
ដោយ៖ យឹម សុថាន