ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពិធីបូជាសព លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃ សព។ មរណភាពរបស់ លោកនៃ ប៉េណា គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។
សូមឱ្យវិញ្ញាណក្ខន្ធ លោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ ចេស្តា