ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់កម្មករកម្មការិនីរោងចក្រឆោឡោគ្រប់ៗគ្នានិងរាយការណ៏មកសន្តិសុខប្រចាំការខណះប្រទះឃើញបុរសជាកម្មករម្នាក់បានដេកស្លាប់ក្នុងបន្ទប់ទឹកក្នុងរោងចក្រសាន់ហ្វេងកាលពីថ្ងៃអង្គារ៍ទី០២ ខែតុលា ឆាំ្ន២០១៨នៅវេលា ម៉ោង៦ព្រឹកស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនស្ថិតនៅក្នុងភូមិថ្នាញសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះសៅ ប៉ាលី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រសានហ្វេន មានទីលំនៅភូមិទួលត្របែក ឃុំប្រសូតស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបន្តថាបន្ទាប់ពីទទួលព័ត៏មានពីក្នុងរោងចក្រថាមានមនុស្សស្លាប់ភ្លាមសមត្ថកិច្ចក្រុងនគរបាលជំនាញខេត្តសមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសាកសពជាច្រើនម៉ោងទើបសន្និដ្ឋានថាផ្អែតាមការពិនិត្យសាកសពស្លាប់ដោយសារថប់ដង្ហេីម(ខ្យល់គ )ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាដកម្មអ្វីនោះទេ។
បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុថាន