លោកស្រីកិត្តិសង្ហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ដឹកនាំមន្ដ្រីរាជការ ក្រោមឱវាទចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងដើម្បីរំឭកដល់វិញ្ញាណក្ខន្តអ្នក បាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែង ក្នុងរបប វាលពិឃាតប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្ហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រ សួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើពិធីក្រុងពាលី សូត្រមន្ត នមស្កាព្រះរតនត្រ័យ និងសម្តែងធម្មទេសនាសម្រាប់ពិធីកាន់ បិណ្ឌ នៅព្រឹកថ្ងៃទី ៤ ខែតុលានិងមានពិធី រាប់ បាត្រព្រះសង្ឃ ៣៩ អង្គនៅក្នុងបរិវេណសារមន្ទីរទួលស្លែង។ កាលពីរសៀលថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ តុលា ឆ្នាំ២០១៨ ។

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងនាពេល នេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្តអ្នកដែលបានបាត់បង់ ជីវិតនៅសារ មន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៏និងឧទ្ទិសជូនដល់ញាតិការ៧ការសណ្តាន ដែលបានបាត់បង់ ជីវិត។

សូមបញ្ជាក់ថា,សារមន្ទីរទួលស្លែងត្រូវបានអង្គការយូនីស្កូ (អង្គការ អប់រំវិទ្យាសាស្ត្រនិង
វប្បធម៌សហប្រជាជាតិ )បានបញ្ជូលជាបណ្ណសារ សារមន្ទីរប្រល៏យពូជសាសន៏ទួលស្លែង កាលពីថ្ងៃទី៣១ខែ កក្កដាឆ្នាំ ២០០៩ទុកជាការចងចាំសម្រាប់មនុស្សជាតិ។នៅក្នុងបរិវេណសារមន្ទីរ ទទួលស្លែងមានផ្នូរខ្មោចចំនួន ១៤ដែលបាន កប់នៅទីនោះ ដែលគ្មានឈ្មោះនិងគ្មានអត្តសញ្ញាណពួកទេទេ តែស្ថិតនៅក្នុងការចងចាំជានិច្ចនូវវត្តមានរបស់ខ្មែរក្រហម នៅភ្នំពេញនាថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ របបប្រល័យពូជសាសន៏ហៅរបបកម្ពុជា ប្រជាធិបតេយ្យ បានឡើងកាន់ អំណាច ពីឆ្នាំ១៩៧៥ -១៩៧៨ បានសម្លាប់ប្រជាពល រដ្ឋខ្មែរអស់ជិត៣លាននាក់ ។

ពួកអតីតមេដឹកនាំជាន់ខ្ពស់ចំនួន៥ រូបនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ ខ្លួនទៅជំនុំជម្រះទោសដោយអង្គជំនុំ ជម្រះវិសា មញ្ញកម្ពុជា(សាលាក្តីខ្មែរក្រ ហម )ស្ថិតក្រោមច្បាប់កម្ពុជា៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print