ចោរឆក់ទូរស័ព្ទបានសម្រេចត្រូវជនរងគ្រោះបើកម៉ូតូដេញបុកដួលយកទូរស័ព្ទបានវិញជនសង្ស័យរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសជនជាតិចិន បានសម្រេចរួចបើកម៉ូតូគេចខ្លួនត្រូវជនរងគ្រោះជិញម៉ូតូដេញបុកបណ្តាលដួលម៉ូតូទាំង២ រួចយកបានទូរស័ព្ទបានវិញបណ្តាលឲ្យរងរបួសស្រាល ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ ខាងមុខខារ៉ាអូខេដឺមូន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-4900 ក្នុងទិសដៅពីជើងទៅត្បូង ខណ:នោះក៏មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ 1Z-7621 មកពីក្រោយហើយបានស្រែកចោរៗ ហើយបើកម៉ូតូដេញពីក្រោយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូបុកបណ្តាលឲ្យដួលទាំង២នាក់ហើយជនរងគ្រោះបានស្រវ៉ែស្រវ៉ាយកទូរសព្ទមួយគ្រឿងម៉ាកIphone -X ពីជនសង្ស័យទាំងខ្លួនរងរបួស។

ភ្លាមៗនោះសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតដែលជាបក្ខពួកគេចខ្លួនបាត់ស្រមោល បន្សល់ម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។

បន្ទាប់ពីកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print