ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទា ប់ពីប្រជាពលរដ្ឋបាននាំគ្នាកាពា ររារាំងមិនអោយនគរបាលនិងអាវុធហត្ ថរួមទាំងក្រុមអ្នកសារព័ត៌មាន គឺមិនអនុញាតិឲ្យចូលថត ក្បែរបរិវេណចងកឡើយ មិនដឹងថាខ្មោចនោះមានអាថកំបាំងអ្ វី បានរារាំងដល់ថ្នាក់ហ្នឹង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលា ម៉ោង២រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំការស្វាយ ទួលនាយក ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
តែបើតាមអ្វីដែលគេនិយាយគ្នា ខ្មោចចងកខាងលើជាមនុស្សស្រី វ័យ៥២ឆ្នាំ មានឈ្មោះ ហែន ណាវី មានទីលំនៅ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ស្រុកច្បារមន ខេត្តកំពងស្ពឺ តែមានប្តី អ្នកស្រុកភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពបានឲ្យដឹងថា ស្រ្តីខាងលើ មានជម្ងឺប្រចាំកាយ រហូតដល់តូចចិត្តត្បិតមិនចង់រស់ ទើបសម្រេចចិត្តបញ្ចប់ជីវិតលើចុ ងស្វាយ ទីទួល ក្បែរភូមិខាងលើ ។ តែបើអ្វីរឹតតែចម្លែកជាងខ្មោចទៅ ទៀតនោះ សាច់ញាតិដែលនៅរស់ ពេញមួយភូមិខាងលើ នាំគ្នាឡោមព័ទ្ធ កន្លែងកើតហេតុ កុំថាឡើយអ្នកសារពត៌មាន សូម្បីតែសមត្ថកិច្ច អាវុធហត្ថ ក៏មិនឲ្យចូលទៅក្បែរផង ។
សាកសពខាងលើ សាច់គញាតិសុំតែម្យ៉ាង ឲ្យប៉ូលីស ចេញលខិតមរណភាព សម្រាប់នធ្វើបុណ្យ បូជាសព ជាការស្រច មិនដឹងជាមានរឿង អាថកំបាំងធអ្វីលើសនេះទៀតមិនដឹង បើគេមិនឲ្យចូលក្បែរផង ៕សុខាសែនជ័យ