ខេត្តកំពង់ធំ ៖ បុរសម្នាក់ដៃសើមយកឌុយមកដោតនិងព្រីភ្លើងបណ្ដាលអោយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកស្ទោង ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង១៨:២០នាទី ថ្ងៃអង្គារ៍ ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ករណីមនុស្សឆក់ខ្សែភ្លើងបណ្ដាលឱ្យស្លាប់ម្នាក់ ជនរងគ្រោះមានឈ្មោះ ជឿន សឹង ភេទប្រុស អាយុ ៣៤ឆ្នាំនៅភូមិ/ឃុំកើតហេតុខាងលើ។
មូលហេតុ: ដៃសើមយកឌុយមកដោតនិងព្រីភ្លើងបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់។
សត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលបានពត៌មាន កម្លាំងជំនាញនគរបាលស្រុក និងកម្លាំងប៉ុស្តិសហការជាមួយរដ្ឋអំណាចមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច្ច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ខ្សែភ្លើងឆក់ពិតមែនរួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី,