ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ក្រសួងសាធារណការនិងដឹកជញ្ជូន និង JICA (គម្រោងMVRI) កំពុងធ្វើការដាក់តាំងបង្ហាញពី ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅច្រកចូលកណ្តាល នៃផ្សារទំនើបអុីអន សែនសុខ។
កម្មវិធីនេះ អាចឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានកាប្រឹក្សាយោបល់ និង ដឹងពីនីតិវិធី នៃការទិញលខ ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលធ្វើឲ្យគាត់ចំណេញពេលវេលា និងថវិកា។ សម្ រាប់អ្នកចូលរួម ក៏អាចទទួលបានរង្វាន់ដូចជា មួកសុវត្ថិភាព កាបូបយួរនិងប៊ិចជាដើមផងដែរ៕ ចេស្តា
...