ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌នៅណាហ្គាវើលដ៍ ត្រឡប់មកវិញហើយ!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ៖ Viva La Colours ដែលជាការសម្តែងសិល្បៈលំដាប់ពិភពលោកដ៏មហស្ចារ្យនៅក្នុងរាជធានីភ្នំពេញរបស់ណាហ្គាវើលដ៍ នឹងត្រឡប់មកវិញហើយដោយចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដោយសារមានសំណូមពរដ៏ច្រើនលើសលប់ពីពុកម៉ែបងប្អូនជាច្រើនដែលចូលចិត្តទស្សនាការសម្តែងសិល្បៈផ្ទាល់។ ព្រឹតិ្តការណ៍សិល្បៈចម្រុះពណ៌នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈមានការបញ្ចាំងរូបភាពវីដេអូ 3D mapping នៅលើជញ្ជាំង និងពិតាននៅក្នុងសាលមហោស្រពព្រមទាំងសំឡេងភ្លេងយ៉ាងពីរោះរងំដែលទស្សនិកជនគ្រប់វ័យពេញចិត្តយ៉ាងខ្លាំង! ចូលទស្សនាដោយសេរី!

ការសម្តែងសិល្បៈនេះ មានការចូលរួមសម្តែងដោយអ្នកសម្តែងអន្តរជាតិដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោកនៅក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ទស្សនាការសម្តែងបែបដំណើរផ្សងព្រេងរបស់នារីម្នាក់នៅក្នុងពិភពចម្រុះពណ៌ដែលចូលរួមសម្តែងដោយអ្នកសម្តែងមកពីប្រទេសកម្ពុជា កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីន ចាប់ពីម៉ោង ៧:៣០ យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ២៨ តុលា។ ការសម្តែងពិសេសបន្ថែម ផ្តល់ជូននៅម៉ោង ៤ ល្ងាចនៅរៀងរាល់ថ្ងៃអាទិត្យដែលលោកអ្នកអាចនាំក្រុមគ្រួសារមកទស្សនាយ៉ាងសប្បាយ។

មុនការសម្តែងបន្ថែមពិសេសនៅរៀងរាល់ថ្ងៃអាទិត្យ ពុកម៉ែបងប្អូនអាចមកពិសាប៊ុហ្វេឌីមសាំថ្ងៃត្រង់ចាប់ពីម៉ោង ១១​ ព្រឹកដល់ម៉ោង ២:៣០ រសៀល នៅភោជនីយដ្ឋានប្រណីតចិន Fortune Palace (ជាន់ទី ១​ ណាហ្គាវើលដ៍) ឬនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី​ ២) ដែលភោជនីយដ្ឋានទាំងពីរជាភោជនីយដ្ឋានចិនប្រណីតដែលឈ្នះពានរង្វាន់ភោជនីយដ្ឋានប្រណីតកម្រិតពិភពលោកប្រចាំឆ្នាំ ២០១៨!

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) តម្លៃ ៣៩ដុល្លារសម្រាប់ ២ នាក់ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាចរហូតដល់ម៉ោង ១០ យប់ ។

ហើយប្រសិនបើពុកម៉ែបងប្អូនចង់សាកល្បងម្ហូបរសជាតិដើមប្រចាំទ្វីបអាស៊ីដែលចំណាយថវិកាតិច សូមអញ្ជើញមកភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២)ដែលមានម្ហូបខ្មែរ ថៃ វៀតណាម ចិន ម៉ាឡេស៊ី ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី ឌីមសាំ ព្រមទាំងបង្អែម និងភេសជ្ជៈឆ្ងាញ់ៗជាច្រើនជម្រើស។ បើកបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១១ ព្រឹកដល់ ១១ យប់តម្លៃចាប់ពី ១,៥០ ប៉ុណ្ណោះ ហើយអ្នកអាចយកបណ្ណនៅសាលមហោស្រព NABA ដើម្បីពិសាការ៉េមពិសេសតម្លៃ ១ ដុល្លារ និងបង្អែមជាច្រើនមុខ!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញ

ម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie LoongSenior Marketing Communications Manager

Tel: (+855) 10 737 684

Email: [email protected]

 

កញ្ញា ភោគ សូលីនដាBrand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: [email protected]

ការសម្តែងសិល្បៈដ៏មហស្ចារ្យក្នុងរាជធានីភ្នំពេញ

អ្នកសិល្បៈអន្តរជាតិមកពីជុំវិញពិភពលោក

ព្រឹតិ្តការណ៍សិល្បៈសម្រាប់ទស្សនិកជនគ្រប់វ័យទស្សនាដោយសេរី

ឈុតសម្តែងក្នុងពិភពចម្រុះពណ៌

សាលមហោស្រព NABA ដ៏អស្ចារ្យនៅណាហ្គាទី ២

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print