លិខិតផ្ទុកជាតិគីមីពុលផ្ញើទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ

ចែករំលែក៖

ក្រុមចារកិច្ចអាមេរិកបានប្រកាសថា មានលិខិតគួរឲ្យសង្ស័យបានផ្ញើទៅកាន់សេតវិមានដោយមានឈ្មោះអ្នកទទួល គឺជាប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយនៅក្នុងលិខិតនោះមានសារធាតុ សង្ស័យថា ជាជាតិពុល Ricin។

សារព័ត៌មាន CNN បានដកស្រង់សម្ដីមន្ត្រីចារកិច្ចអាមេរិកបញ្ជាក់ថា សំបុត្រ ដែលផ្ញើទៅកាន់សេតវិមាននោះ គឺជាប់ ពាក់ព័ន្ធនឹងការផ្ញើសំបុត្រ២ច្បាប់ ទៅកាន់ មន្ទីរបញ្ចកោណ។ អ្នកនាំពាក្យក្រុមចារកិច្ច អាមេរិកបានលើកឡើងថា លិខិតនោះមិនបានចូលទៅដល់សេតវិមាននោះឡើយ។

កាលពីថ្ងៃទី២ ខែតុលាកន្លងមក មានលិខិត២ច្បាប់ផ្ញើទៅកាន់ក្រសួងការពារ ជាតិ ដោយអ្នកទទួលមានឈ្មោះរដ្ឋមន្ត្រីការពារជាតិ James Matis និងអគ្គមេបញ្ជា ការកងទ័ពជើងទឹក លោក John Richardson។ នៅពេលត្រួតពិនិត្យក្រុមជំនាញ បានរកឃើញជាតិពុល Ricin នៅក្នុង ស្រោមសបុត្រនោះ។ ប៉ុន្តែលិខិតទាំងពីរត្រូវបានត្រួតពិនិត្យនៅខ្លោងទ្វារចូលមន្ទីរបញ្ចកោណ។

ក្រុម FBI អាមេរិកកំពុងតែត្រួតពិនិត្យលើសារធាតុខាងលើ ហើយសារធាតុ Ricin ជាសារធាតុពុល ខ្លាំងបំផុត នៅ ពេលដែលហិត ឬក៏ចាក់ចូលសាច់តែបន្តិច ក៏បណ្តាលឲ្យស្លាប់តែម្តង។ សារធាតុនេះតែងតែប្រើប្រាស់សម្រាប់វាយប្រហារភេវកម្ម ដោយមានទ្រង់ទ្រាយជាម្សៅ ឬក៏ គ្រាប់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print