រថយន្ត​ CAMARY​ សាក​កម្លាំង​ជាមួយ​រថយន្ត​ NAVARA​ពីក្រោយ​ រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​ម្នាក់​រួម​និង​មិត្តភក្តិ​ពីរ​នាក់​ទៀត​ស្រវឹង​បើករថយន្ដ​កាម​រី​ឆ្លាម​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ដ​ ណា​វ៉ា​រ៉ា​ ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​ដែល​អង្គុយ​លើ​ជញ្ជាំង​រថយន្ដ​ ណា​វ៉ា​រ៉ា​ធ្លាក់​ពីលើ​រថយន្ដ​រង​របួសស្រាល​និង​រថយន្ដរ​ងរ​ការ​ខូចខាត​ទាំង​សងខាង​ ។​

a1

​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​មហាវិថី​ ព្រះ​ន​រោ​ត​ម្ដ​ ទល់មុខ​មុន្ទីរពេទ្យ​ ព្រះ​អង្គ​ដួង​ ស្ថិត​ក្នុង​សង្កាត់​ ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បា​ម​ឃើញ​ហេ​តយ​ការណ៍​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​ ណា​វ៉ា​រ៉ា​ ព​ណ៍​សរ​ ពា​កល​ស្លាក​លេខ​ ភ្នំពេញ​ 2AE-0700​ បើ​បរ​ដោយ​បុរស​ម្នាក់​ និង​មាន​បុរស​បី​នាក់​ទៀត​ជិះ​លើ​រថយន្ដ​ដោយ​អង្គុយ​លើ​ជញ្ជាំង​រថយន្ដ​ខាងក្រោយ​ និង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​បើក​ក្នុង​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ កាម​រី​ឆ្លាម​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2N-2590​ បើកបរ​ដោយ​នារី​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័​ក្ដ​ពីរ​នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​ជ្រុល​បុក​រថយន្ត​ NAVARA​ ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​ដែល​អង្គុយ​លើ​ជញ្ជាំង​រថយន្ដ​ធ្លាក់​ពីលើ​រថយន្ដ​រង​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​រថយន្ដ​រង​ការ​ខូចខាត​ទាំង​សងខាង​ទាំងស្រុង​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្តាល​មក​ពី​ភាគី​ខាង​រថយន្ត​CAMARY​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​ និង​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​យ៉ាងនេះ ​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ដ​ កាម​រី​ឆ្លាម​និង​ព្រម​ទទួលកំហុស​ ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​អោយ​ខាង​រថយន្ដ​ ណា​វ៉ា​រ៉ា​ ចំនួន​ ១៥០​ដូ​ល្លា​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ​៕​

a3

a2

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print