ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បី​ថ្ងៃ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ធ្វើ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដោយហេតុ​ផល​ថា​ទឹក​តិច​ មិន​អាច​អុំ​កើត​យ៉ាងណា​ក៏​ដោយ​ តែ​ការ​រៀបចំ​ពី​ធី​អបអរសាទរ​ និង​ពិធី​ផ្សេងៗ​ទៀត​នៅ​តែ​បន្ត​ធ្វើ​ធម្មតា​ដូច​សព្វមួយដង​ ។​

c4

ដោយឡែក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃនេះ​ គេ​សង្កេត​ឃើញ​ថា​ មាន​ភ្ញៀវ​ទេសចរ​ណ៏​មក​ពី​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​ក្នុង​វិស្សមកាល​របស់​ពួក​គាត់​ក្នុង​បំណង​លំហែកាយ​ ក្រោយ​សំរាក​ពី​ការងារ​ និង​សិក្សា​ស្វែង​យល់​ពី​តំបន់​ទេសចរ​ណ៏​ធម្មជាតិ​ វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​ ។​ ក្នុង​កំឡុង​ពេល​នេះ​អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​ការ​សំអាត​អនាម័យ​បរិស្ថាន​ ភ្លើងពណ៌​នៅ​តាម​ផ្លូវ​សាធារណៈ​និង​តាម​រមណី​ដ្ឋា​ន​នានា​ ការ​ប្រគុំ​តន្ត្រី​ ការ​សម្តែង​របាំ​ប្រណី​ និង​ការ​រៀបចំ​បាញ់​កាំជ្រួច​ដើម្បី​ជា​ការ​អបអរសាទរ​នៃ​ពិធី​នេះ​ផង​ដែរ​ ។​

​ប្រធាន​សហ​គម​ន៏​ទេសចរ​ណ៏​រមណី​ដ្ឋា​ន​បឹង​យក្ស​ឡោម​លោក​ វេន​ ចឹ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​ភ្ញៀវ​ទេសចរ​ណ៏​មិន​មាន​ច្រើន​ដូច​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឡើយ​ តែ​យ៉ាងណា​ក៏​ដោយ​លោក​បញ្ជាក់​ថា​ ក្នុង​កំឡុង​ពេល​នេះ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ណ៏​មក​ពី​តាម​បណ្តា​ខេត្ត​នានា​បាន​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នេះ​ជា​បន្តបន្ទាប់​ ។​

​របាយ​ការ​ណ៏​មន្ទីរ​ទេសចរ​ណ៏​ខេត្តរតនគិរី​បាន​បង្ហាញ​ថា​ រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពី​ធី​បុណ្យ​អ៊ុំ​ទូក​នៃ​ភ្ញៀវ​ទេសចរ​ណ៏​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​មានការ​កើនឡើង​ប្រមា​ន​៦.១២%​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤​កន្លង​ទៅ​ ពោល​គឺ​មាន​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ​ និង​អន្តជាតិ​ប្រមាណ​ជាង​៥,០០០​នាក់​ដែល​បាន​លំហែ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​ធម្មជាតិ​ វប្បធម៌​នានា​នៅ​ក្នុង​ខេត្ត​ ។​ របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា​ តម្លៃ​សេវាកម្ម​ផ្ទះសំណាក់​ និង​សេវាកម្ម​ម្ហូបអាហារ​នានា​មិន​មានការ​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ ដោយឡែក​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ចរាចរ​ណ៏​ក៏​មិន​មាន​អ្វី​កើត​ឡើងជា​បញ្ហា​ប្រឈម​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ រមណី​ដ្ឋា​ន​ធម្មជាតិ​គោលដៅ​នៅ​ក្នុង​ខេត្តរតនគិរី​មាន​ចំនួន​៧​ ដែល​មាន​ភ្ញៀវ​និយម​ទៅ​ទស្សនា​នា​ថ្ងៃ​ឈប់​សម្រាក​ និង​ថ្ងៃ​បុណ្យ​ជាតិ​ អន្តរជាតិ​នានា​ ក្នុង​នោះ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​បឹង​យក្ស​ឡោម​ជា​រមណី​ដ្ឋា​ន​ដែល​មាន​ភ្ញៀវ​ទេសចរ​ណ៏​ច្រើន​ជាង​ និង​ជា​បេះដូង​នៃ​ខេត្ត​នេះ​ផង​ដែរ​ ៕​

c3

c2

c1

...

ដោយ៖ អ៊ុច សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print