លោកឃួង ស្រេង៖និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០នៅវត្តមុនី្នប្រសិទ្ធីវង្ស​ ព្រែកព្នៅ 

ចែករំលែក៖

ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយ ប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួនយកមកកសាងទីអារាមវត្តអោយមានការអភិវឌ្ឍន៍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ។
សូមបញ្ជាក់ថា ៖ ក្នុងពិធីនោះ ក្រៅពីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបប្រគេនដល់ព្រះសង្ឃហើយនោះលោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង នូវបានប្រមូលបច្ច័យបានចំនួន ១២លាន៤៧ម៉ឺនរៀលផងដែរដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីកសាងទីអារាមវត្តនេះអោយកាន់តែមានការអភិវឌ្ឃមួយកម្រិតទៀត។
គួររំលិកថាបុណ្យនេះត្រូវបាន ពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ(ចន្លោះ ខែកញ្ញា ) ។ ពុទ្ធសាសនិក ខ្មែរធ្វើ បុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ថ្ងៃគត់ ។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹក ចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗដាក់វេនគ្នាយក ទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទហើយឱ្យឈ្មោះថា វេនទី ១ រហូតដល់វេនទី១៤ ។
រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យ កាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ លុះថ្ងៃទី១៥ត្រូវ នឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុង ក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌឬថ្ងៃភ្ជុំបិណ្ឌ ៕   ដោយ៖ សំរិត 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print