ផ្សារតាំងក្រសាំងត្រូវបានជន់លិចអាជីវកខ្លះលក់លែងកើតអាជ្ញាធរនៅមិនទាន់មានវិធាការ

ចែករំលែក៖

ភ្នំពេញ ៖​ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​  កំពុងរងទុកនៃគ្រោះទឹកជន់លិចអស់រយះពេល៤ទៅ៥ថ្ងៃមកហើយក្រោយពីមេឃបានបង្អោភ្លៀងជារៀងរាល់​ តែអាជ្ញាធរនៅមិនទាន់មានវិធាការដើម្បីរំដោះទឹកចេញខណះទឹកកំពុងវាយលប់ចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋទៅហើយ។
យើងសង្កេតឃើញថា​ អស់រយះពេល៤ទៅ៥ថ្ងៃមកហើយដែលទីតាំងខាងលើត្រូវបានទឹកជន់លិចត្រឹមជង្គុងធ្វើអោយផ្ទះប្រជាពលរដ្ឋមួយចំនួនបានជន់លិចចូលដល់ក្នុងផ្ទះហើយបានរត់ទៅស្នាក់នៅផ្ទះបងប្អូនមួយរយះ។ ដោយឡែកក្រុមអាជីវកមួយចំនួនក៏បានបិតទ្វាមិនអាចលក់ដូរបាន។
រហូតមកដល់ពេលនេះទឹកនៅមិនទាន់បានស្រកនៅឡើងទេ​ ចំណែកអាជ្ញាធរហាក់បីដូចជាពុំមានវិធានការដើម្បីរំដោះទឹកចេញនោះទេ។
ចាំមើលតើ​លោកហែម​ ដារិទ្ធ​  អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការយ៉ាងណាចំពោះគ្រោះទឹកជន់លិចខាងលើនេះខណះប្រជាពលរដ្ឋកំពុងរងទុក្ខជាទម្ងន់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print