គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែតុលា នេះ​ស្លាប់៣នាក់ របួស៨នាក់

ចែករំលែក៖

ភ្នំពេញ៖យោងតាមរបាយការណ៍​ពីនាយកដ្ឋានចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៥លើក) បណ្តាលឲ្យស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់(ស្រី១នាក់) របួសស្រាល ២នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៧នាក់(យប់៧នាក់) ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ១០គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ២គ្រឿង ។

របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ៣លើក(ស្លាប់២នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ២លើក ផ្លូវខេត្ត ៦លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ៣លើក រថយន្តធំ ២លើក ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៥លើក ស្លាប់២នាក់ របួស៥នាក់ និងខេត្តបាត់ដំបង ៣លើក ស្លាប់១នាក់ របួស៣នាក់(ស្រី១នាក់) ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៤ថ្ងៃ គឺថ្ងៃទី១-៤ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ៣៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៣នាក់ របួសសរុប ៤៦នាក់ របួសធ្ងន់ ៣៥នាក់ របួសស្រាល ១១នាក់ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print