ភ្នំពេញ៖ក្នុងឱកាសពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៤៤៧នាក់ (ក្នុងនោះមានកងទ័ពចំនួន ២១៦នាក់) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
អំណោយមនុស្សធម៌ដែលបានចែកជូនអ្នកជំងឺទាំង ៤៤៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង នំប្រៃ ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១ និងថវិកា ៥០.០០០រៀល។ ដោយឡែក កងទ័ពមានជំងឺចំនួន ២១៦នាក់ ក្នុងម្នាក់ៗទទួលបាន មុងសុវត្ថិភាពចំនួន ១បន្ថែមទៀត៕ចេស្តា
...