ឪកាសបុណ្យអុំទូកសម្រាប់ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍បានជិត១០ម៉ឺននាក់កើនឡើង១៩ភាគរយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិប្រមាណជិត១០ម៉ឺននាក់បានអញ្ជើញមកសម្រាក់កំសាន្តនៅតាមតំបន់ឆ្នេរសមុទ្រ និងរមណីយ៍ដ្ឋាននានាក្នុងខេត្ត ។

IMG-20151127-WA0007

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល បានឲ្យដឹងថា ឳកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែឆ្នាំនេះខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិប្រមាណជិត១០ម៉ឺននាក់ (៩៨១០៣នាក់)បើធៀបទៅនិងឆ្នាំមុនមានការកើនឡើងប្រមាណ១៩%(១៩ភាគរយ) ។

ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ បានប្រាប់បណ្តាញពត៌មានក្នុងស្រុកថា កងកម្លាំងនគរបាលខេត្តរាប់រយនាក់ត្រូវបានដាក់ពង្រាយ និងល្បាតគ្រប់ទីកន្លែងដើម្បីការពារសុវត្តិភាពសន្តិសុខជូនភ្ញៀវជាតិ និងអន្តរជាតិដែលបានមកស្នាក់នៅសម្រាក់កំសាន្តក្នុងទីក្រុងព្រះសីហនុ ជាពិសេសសុវត្តិភាពចរាចរណ៍តែម្តង ។ អ្វីដែលជាការកត់សម្គាល់ ភ្ញៀវទេសចរណ៍មកពីក្រុងភ្នំពេញច្រើននាក់បានលើកឡើងថាអាជ្ញាធរនៅមិនទាន់រៀបរយដល់អ្នកលក់ដូរនៅតាមមាត់សមុទ្របានល្អនៅឡើយទេ ដោយបើកដៃឲ្យអ្នកលក់ដូរទាំងនោះគាត់ឡើងថ្លៃតាមអំពើចិត្តធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវយ៉ាងធ្ងន់ធ្ងរ ។

ប្រភពដដែលបានបញ្ជាក់ថា គ្រាន់តែ តុនិងកៅអីអង្គុយនៅក្នុងតូបមានតម្លៃចាប់ពី៤០ដុល្លាឡើងដល់៥០ដុល្លាអាមេរិច បើនិយាយពីម្ហូបអាហារគ្រឿងសមុទ្រវិញក៏ឡើងថ្លៃកប់ពពកផងដែរ ។

ប្រការនេះស្នើសុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ គប្បីមានឆន្ទះរៀបរយចំពោះបាតុភាពនេះផង ៕

IMG-20151127-WA0009

IMG-20151127-WA0006

Screenshot_2015-11-27-09-04-41_resized

០០២

ដោយ៖ ឆ្លាមសមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print