ខែ​កញ្ញា​ ! ចាប់បានរថយន្តដឹកលើសទម្ងន់២២៥គ្រឿង និង​ ពិន័យជាង៥រយលានរៀល

ចែករំលែក៖

ភ្នំពេញ​ ៖ ​ក្នុងខែកញ្ញា ឆ្នាំ២០១៨ នេះ​ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ​កម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើស​ទម្ងន់កម្រិតកំណត់ ចំនួន២២៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០១,៩៥០,០០០ រៀល។

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ បញ្ជាក់​ថា​ យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន១៨គ្រឿង គឺ​ ពី ២៤៣គ្រឿង ក្នុងខែសីហា មក២២៥គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៨ ។

ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់២៨តោន ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print