ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២២៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០១,៩៥០,០០០ រៀល។
មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បញ្ជាក់ថា យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន១៨គ្រឿង គឺ ពី ២៤៣គ្រឿង ក្នុងខែសីហា មក២២៥គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់២៨តោន ៕ ចេស្តា
...