ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនចូលផ្លូវក្រោមស្ពានទិចណូដែលជាផ្លូវកោង តែមិនបន្ថយល្បឿនបានជ្រុលង្កូតទៅបុកនិងជញ្ចាំងស្ពានបណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។
ហេតុការណ៍ដែលបង្កដោយបុរសពីរនាក់ស្រវឹងស្រាខាងលើនេះបានបង្កឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ពានក្រោមដីអាកាសទិចណូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺម្ចាស់រថយន្តម៉ាកTOYOTA COROLLA ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2R.8416 បើកបរដោយបុរសពីរនាក់ក្នុងរថយន្តហើយស្រវឹងស្រា បើកក្នុងទិសដៅពីជើងចូលស្ពានក្រោមដីអាកាសទិចណូក្នុងបំណងបត់ ទៅកើតហើយបើក ក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លវកោងហើយមិនបន្ថយល្បឿននេះ ក៏ជ្រុលចង្កូតទៅបុកនិងជញ្ចាំងស្ពានក្រោមដីអាកាសទិចណូបណ្ដាលឲ្យដាច់កាឡែកង់មុខផ្នែកខាងស្ដាំនិងបែកពុងរថយន្តបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អហើយដែលមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖ ព្រែកជ័យ