ឈើ​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​ឈ្មួញ​លាក់​ទុក​នៅ​ភូមិ​អន្លង់​ស្អំ​ឃុំ​ស្រែ​ឫស្សី​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​គ្មាន​អ្នក​បង្ក្រាប

ចែករំលែក៖

​ខេត្ត​សឹ្ទ​ង​ត្រែង​៖​ សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៍​ដូច​អ្នក​តាមដាន​បាន​ឲ្យ​ដឹង​ថាៈ​ មាន​ឈើ​ប្រភេទ​ធ្នង់​ជា​ច្រើន​កំណាត់​ មានមុខ​កាត់​២០​ ទៅ​២៥​សង់ទីម៉ែត្រ​ ប្រវែង​២​ម៉ែត្រ​ ទៅ​៣​ម៉ែត្រ​។​ ជា​របស់​ឈ្មួញ​លាក់​ទុក​ នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​ ជាប់​និង​ភូមិ​មន​ ឃុំ​អន្លង់​ជ្រៃ​ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ គ្មាន​អ្នក​បង្ក្រាប​ នោះ​ទេ​ ។​

20151124_161348

​លោក​ រី​ រស្មី​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បាន​ឲ្យ​ដឹង​ថាៈ​ ឈើ​ដែល​ឈ្មួញ​លាក់​ទុក​នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​ លោក​បានដឹង​ដូច​គ្នា​ប៉ុន្តែ​គ្មាន​កម្លាំង​ទៅ​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​នោះ​ទេ​។​ដោយសារ​តែ​បែងចែក​កម្លាំង​មិន​គ្រប់គ្រាន់​អ​ញ្ចឹ​ង​ហើយ​ឈើ​ដែល​ឈ្មួញ​លាក់​ទុក​នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​ខាងលើ​នោះ​រង​ចាំ​ចុះ​ប​ង្ក្រា​នៅ​ពេល​ក្រោយ​ ក៍​មិន​ទាន់​ហួសពេល​ដែរ​។​

​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ឈើ​ប្រណីត​រាប់រយ​កំណាត់​ ដែល​ឈ្មួញ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​ចេញពី​អូរ​ឈ្ន​ង់​ យក​មក​លាក់​ទុក​នៅ​លើ​ដី​ឡូ​ក្នុងភូមិ​អន្លង់​ស្អំ​ ស្ថិត​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ម្ចាស់​ឈើ​ឈ្មោះ​ ឆាយ​ លី​ ជា​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​រស់នៅ​ក្រុង​សឹ្ទ​ង​ត្រែង​។​ ពុំ​មាន​សមត្ថកិច្ច​និង​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ នោះ​ឡើយ​។​

​បច្ចុប្បន្ន​ឈើ​រាប់រយ​កំណាត់​ប្រភេទ​ធ្នង់​ខាងលើ​នោះ​ គេ​សង្ស័យ​ថាៈ​ឃុបឃិត​ជាមួយ​ជំនាញ​ កំពុង​ដឹក​ចេញ​បណ្តើរៗ​ ចូល​មក​កាន់​ខេត្ត​សឹ្ទ​ង​ត្រែង​។​ បន្លំ​ជាមួយ​ឈើ​ក្រុមហ៊ុន​ ហើយ​គេ​ស្គាល់​មេការ​ម្នាក់​ឈ្មោះ​ សា​ រ៉ាត់​ ជា​ដៃស្តាំ​របស់​ឧកញ៉ា​ម្នាក់​ ។​ មេការ​រូប​នេះ​គេ​បាន​អះអាង​ថាៈ​ ឈើ​ដែល​លាក់​ទុក​នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​នោះ​ ជា​ឈើ​របស់​ប្អូន​ធ​ម៍​ ហើយក៍​មាន​ភាគហ៊ុន​ជាមួយ​គ្នា​ផង​ដែរ​ ៕​

20151124_161406

20151124_161339

20151124_163127

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print