ព្យុះមានកម្លាំងបំផ្លាញខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមកនៅតំបន់ភាគខាងកើតអាមេរិក

ចែករំលែក៖

ព្យុះ Michael បានវាយប្រហារចូល ដីគោកជិតឆ្នេរសមុទ្រមិុចស៊ីកូ រដ្ឋផ្លរីដា អាមេរិក កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ (ម៉ោងក្នុង តំបន់) ដោយមានល្បឿនខ្យល់រហូតទៅ ដល់២៥០គីឡូម៉ែត្រក្នុង១ម៉ោង អាច បំផ្លាញទ្រព្យសម្បត្តិជាទ្រង់ទ្រាយធំ ព្រម ទាំងអាយុជីវិតមនុស្សផងដែរ។

ព្យុះកំណាចខាងលើត្រូវបានក្រសួង ព្យាករណ៍អាកាសធាតុវាយតម្លៃថាជាព្យុះមានកម្លាំងខ្លាំងបំផុតចូលក្នុងដីគោកអាមេរិកមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក។ តាមការព្យាករ ព្យុះកំណាចមួយនេះនឹងធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងជើង និងខាងកើតពីតំបន់ Georgia ទៅកាន់ Virginia។

តាមប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា មានមនុស្សស្លាប់ដោយសារតែព្យុះ Michael បណ្តាលមកពីដើមឈើបាក់រលំ សង្កត់លើ។

កន្លងមកមានពលរដ្ឋ ៣,៧លាននាក់ រស់នៅក្នុងតំបន់ Panhandle និង Big Bend រដ្ឋផ្លរីដាទទួលបានការប្រកាសអាសន្ន ហើយពលរដ្ឋជាង១២០ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពមុនពេលព្យុះខាងលើវាយប្រហារចូលទៅកាន់ដីគោក។ អភិបាលរដ្ឋ Florida លោក Panhandle បានចេញបញ្ជាឲ្យពលរដ្ឋជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាព។ កម្លាំង ការពារជាង ២.៥០០នាក់បានទៅចូលរួម ជួយដល់ពលរដ្ឋផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print