ការចងគំនុំបានបញ្ចប់នៅឧបទ្វីបកូរ៉េ

ចែករំលែក៖

កាលពីថ្ងៃទី១១ខែតុលា មានប្រសាសន៍នៅក្នុងការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកនៅកោះ Jeju របស់កូរ៉េខាងត្បូងប្រធានា ធិបតី មូន ជេអីុនបានបញ្ជាក់ក់ថា កូរ៉េខាង ត្បូង នឹងខិតខំដើម្បីលុបបំបាត់បរមាណូនៅឧបទ្វីបកូរ៉េ ដើម្បីឆ្ពោះទៅរកសន្តិភាព ជារៀងរហូត។

មានប្រសាសន៍មុនពេលធ្វើសមយុទ្ធ របស់កម្លាំងទាហានជើងទឹក ដែលមាន ប្រទេសចំនួន១២ចូលរួមនៅតំបន់សមុទ្រកោះ Jeju លោក មូន បញ្ជាក់ថា តម្រូវការនៃការបង្កើនសមត្ថភាពការពារមានសារ សំខាន់យ៉ាងខ្លាំង។ ជាមួយគ្នានេះ លោក មូនបញ្ជាក់ថា «កូរ៉េខាងត្បូង និងកូរ៉េខាង ជើងបានសន្យា បញ្ចប់ការប្រឈមមុខដោយកម្លាំងយោធានិងចាប់ផ្តើមដំណើរការរំសាយអាវុធបរមាណូទាំងស្រុង ដើម្បីនាំមកនូវ សន្តិភាពយូរអង្វែងក្នុងតំបន់នេះ» ។

លោកមូនប្រកាសថា វិថីឆ្ពោះទៅរក សន្តិភាពមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែកូរ៉េខាងត្បូង នឹងបន្តរហូត ឈានដល់សន្តិភាពពេញលេញ។ ការ បង្កើនកម្លាំងទាហានជើងទឹករបស់កូរ៉េខាងត្បូង គឺចូលរួមចំណែកនៅក្នុងការរក្សា សន្តិភាពនៅតំបន់អាស៊ី និងពិភពលោក ទាំងមូល ។

ដើម្បីអនុវត្តនូវការសន្យាខាងលើប្រធានា ធិបតីកូរ៉េខាងត្បូងមូនជេអីុនបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងដល់ទៅ៣ លើក ។នៅក្នុងកិច្ចប្រជុំនីមួយៗ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបញ្ចាប់ការប្រឈមមុខដាក់គ្នា និង រំសាយអាវុធបរមាណូ ។

កាលពីខែកញ្ញាកន្លងមក មេដឹកនាំកូរ៉េទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បញ្ចប់ការប្រឈមមុខដាក់គ្នានៅតាមព្រំដែន ។ ភាគីទាំងពីរបានសន្យាថា នឹងមិនប្រើប្រាស់កម្លាំងទាហានគ្រប់រូបភាពដើម្បីប្រឆាំងភាគីម្ខាងទៀត ។

អំពីទ្រឹស្តីកូរ៉េទាំងពីរស្ថិតនៅក្នុងសង្គ្រាម ដោយសារតែសង្គ្រាមកាលពីឆ្នាំ១៩៥០ និង បញ្ចប់នៅឆ្នាំ១៩៥៣ដោយកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះ ។ ដូច្នេះ ប្រធានាធិបតីកូរ៉េខាងត្បូងខិតខំដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនិងជំរុញឲ្យកូរ៉េខាងជើងបោះបង់ អាវុធបរមាណូដោយស្ងប់ចិត្ត។

ប៉ុន្តែអាមេរិកមិនទាន់ត្រៀមលក្ខណៈនៅឡើយទេ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅតែបន្តរក្សាគំនាបទៅលើកូរ៉េខាងជើងដដែលជាការបង្ខំឲ្យប្រទេសនេះបោះបង់អាវុធបរមាណូទាំងស្រុង ។

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួង ឯកភាពជាតិ លោកMyoung Gyon បាន បញ្ជាក់ថា កូរ៉េខាងត្បូងនឹងត្រួតពិនិត្យ មិនលុបទណ្ឌកម្មលើកូរ៉េខាងជើង ប៉ុន្តែ ស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីកែប្រែទំនាក់ទំនងប្រទេសទាំងពីរយ៉ាងសកម្មវិញ។

ការប្រកាសខាងលើកើតឡើងក្រោយ ពេលដែល រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung Wha បញ្ជាក់ថា រដ្ឋា ភិបាលកូរ៉េខាងត្បូង កំពុងត្រួតពិនិត្យលុប ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដែលបាន អនុម័តក្រោយពេលកូរ៉េខាងជើងបាញ់ពន្លិចនាវា Cheonan របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១០សម្លាប់ទាហានជាង៤០នាក់៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print