ស្ត្រីម្នាក់រកសុីដឹកឈើដួលម៉ូតូផ្ងាក្រោយត្រូវឈើសង្កត់ចំក្បាលបែកស្លាប់ភ្លាមៗមួយរពេជ

ចែករំលែក៖

ខេត្តមណ្ឌលគីរីៈ ស្រីម្នាក់ប្រកបរបររកសុីដឹកឈើតាមម៉ូតូចិញ្ចឹមជីវិតបានជួបគ្រោះថ្នាក់ចររាចរណ៍ខណៈដែលកំពុងដឹកឈើមានមុកាត់ធំៗរត់គេចពីសមត្ថកិច្ចតាមប្រម៉ាញ់ត្រូវដួលម៉ូតូឈើសង្កត់ពីលើបោកបែកក្បាលស្លាប់ភ្លាមៗមួយរំពិចចោលកូនឱ្យកំព្រា៥នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃសុក្រ ៣ កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ស្ថិតត្រង់ចំណុចចំការកៅស៊ូក្រុមហ៊ុនប៊ិនភឿក ១ ក្នុងភូមិចក់ចារ ឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគីរី។

ប្រភពពីកន្លែងកើតបានឱ្យដឹងថាស្ត្រីរូបនេះមានឈ្មោះយ៉ន ទូច អាយុ៣៨ឆ្នាំជាតិខ្មែរមានទីលំនៅបច្ចុុប្បន្នភូមិដូងឃុំឃ្សឹមស្រុកស្នួលខេត្តក្រចេះមានប្តីឈ្មោះ សោម ផា អាយុ៣៩ឆ្នាំមានកូន៥នាក់ស្រី២ប្រុស៣នាក់។

ប្រភពបន្តទៀតថាគេតែងសង្កេតឃើញស្រ្តីរងគ្រោះខាងលើមកដឹកឈើពីតំបន់ស្រែឈូកជារៀងរាល់ថៃ។

មុនពេលគ្រោះចររាចរណ៍ដ៍សែនរន្ធត់នេះគេបានឃើញសមត្ថកិច្ចស្ទាក់ហើយមិនដឹងសួរនាំគាត់រឿងអីទេហើយក៏ចេញដំណើបន្តស្រាប់សមត្ថកិច្្ចនោះដេញតាមរហូតគាត់ដួលបោកក្បាលស្លាប់ទើបគេចខ្លួនចេញបាត់ទៅ។

អ្នកឃើញហេតុការ៍គ្រប់ៗគ្នាគេគិតថាពិបាកភ្នែកមើលខ្លាំងណាស់ដោយជីវភាពក្រខ្សត់របស់គាត់។

ទោះជាយ៉ាងណាគ្រោះថ្នាក់ដ៍អាក្រក់មួយនេះបានឆក់យកជីវិតមួយពព្រិចភ្នែកបន្សល់ទុក្ខកូននៅកំព្រាទាំង៥នាក់នោះទៅ៕ដោយ ជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print