ស៊យធំហើយលោកចោរ!! ឆក់ទូរស័ព្ទមិនបានសម្រេចហើយ ភ្លាត់ស្នៀនដួលរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទសមិនបានសម្រេច ហើយភ្លាត់ស្នៀនក៏ដួលម៉ូតូ និងភ័យពេកបាននាំគ្នារត់ចោរម៉ូតូបាត់ ។

ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្សារដេប៉ូ នៅតាមបណ្ដោយផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូរុឺម៉កឥណ្ឌា បានដឹកភ្ញៀវជាជនជាតិបរទេសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1K-6371 តាមមកពីក្រោយ ហើយធ្វើសមក្មភាពឆក់ទូរស័ព្ទរបស់ជនជាតិបរទេស តែមិនបានសម្រេច និងបានទាក់ដៃចង្កូចជាមួយម៉ូតូរឺិម៉កឥណ្ឌាបណ្ដាលឲ្យដួលម៉ូតូ ពេលនោះក៏មានការស្រែកឆោឡោពីប្រជាពលរដ្ឋ ធ្វើឲ្យជនសង្ស័យទាំងពីរភ័យ ក៏រត់គេចខ្លួនបាត់ ដោយទុកម៉ូតូនៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងកន្លែងកើតហេតុ ហើយយកម៉ូតូរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពយកទៅរក្សាទុកប៉ុស្ដិ៍នគរបាលផ្សារដេប៉ូ១ ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ មកដាក់ទោលទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print