ប្រធានាធិបតី​ទួ​រ​គី​ប្រកាស​មិន​សុំ​ទោស​ហើយ​ទាមទារ​ឱ្យ​រុ​ស្ស៊ី​ឱ្យ​សុំ​ទោស​វិញ

ចែករំលែក៖

​ឆ្លើយ​តប​ទៅ​នឹង​បទ​សម្ភាសន៍​ជាមួយ​ បណ្ដាញ​ព័ត៌មាន​ CNN​ ប្រធានាធិបតី​ ទួ​រ​គី​លោក​ Tayyip​ Edogan​ ប្រកាស​ថា​ ប្រទេស​របស់​លោក​មិន​សុំ​ទោស​រុ​ស្ស៊ី​ ឡើយ​ក្រោយ​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ Su​ 34​ របស់​រុ​ស្ស៊ី​នោះ​។​

rsd

​លោក​ Edogan​ បញ្ជាក់​ថា​ “​ខ្ញុំ​គិត​ ថា​ប្រសិនបើ​ភាគី​ណាមួយ​ត្រូវ​សុំ​ទោស​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​មាន​តែ​រុ​ស្ស៊ី​ ប៉ុណ្ណោះ​ដែល​ត្រូវ​សុំ​ទោស​ទួ​រ​គី​ទៅ​វិញ​ ទេ​ដោយសារ​តែ​រុ​ស្ស៊ី​បាន​ហោះហើរ​ចូល​ដែនអាកាស​របស់​ទួ​រ​គី​ ។​ ក្រុម​អាកាស​ យានិក​ក៏​ដូច​ជា​កម្លាំងប្រដាប់អាវុធ​របស់​ យើង​មាន​ភារកិច្ច​ការពារ​តាម​តួនាទី​របស់​ ខ្លួន​តែ​ប៉ុណ្ណោះ​ ដោយ​បាញ់​ទម្លាក់​យន្ដ​ ហោះ​ដែល​ចូល​ដែនអាកាស​ដោយ​គ្មាន​ការ​អនុញ្ញាត​”​។​ លោក​បន្ដ​ទៀត​ថា​ នៅ​ពេល​នេះ​បើ​មាន​យន្ដហោះ​ណាមួយ​បន្ដ​ចូល​ទឹកដី​របស់​ខ្លួន​នោះ​ក៏​នឹង​មាន​ ហេតុការណ៍​ខាងលើ​កើតឡើង​ដូច​គ្នា​។​

​ទួ​រ​គី​បញ្ជាក់​ទៀត​ថា​ ការ​បាញ់​ទម្លាក់​ យន្ដហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​នោះ​ដោយសារ​តែ​យន្ដហោះ​នោះ​មិន​ស្ដាប់​តាម​ការ​ ព្រមាន​របស់​ភាគី​ទួ​រ​គី​ទើបត្រូវ​បង្ខំចិត្ដ​ធ្វើ​បែប​នេះ​។​

​សកម្មភាព​ខាងលើ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​រុ​ស្ស៊ី​នឹង​ទួ​រ​គី​ ។​ សារព័ត៌​មា​នំ​ិ​រ​រៀរ​ របស់​អង់គ្លេស​បាន​ផ្សាយ​ថា​ ទួ​រ​គី​បាន​បញ្ជូន​រថក្រោះ​២០​គ្រឿង​និង​យន្ដហោះ​ចម្បាំង​៨​គ្រឿង​ចូលរួម​យាមល្បាត​នៅ​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​។​ សកម្មភាព​ខាងលើ​ហាក់បីដូចជា​បាន​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយ​រុ​ស្ស៊ី​ ខ្លាច​រុ​ស្សី​វាយប្រហារ​សងសឹក​វិញ​។​

​ក៏​ប៉ុន្ដែ​ភាគី​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​រុ​ស្ស៊ី​មិន​ប្រើប្រាស់​ហិង្សា​ ឬ​អាវុធ​សម្រាប់​វាយប្រហារ​ទៅ​លើ​ប្រទេស​ទួ​រ​គី​នោះ​ឡើយ​ដោយ​ប្រើប្រាស់​វិស័យសេដ្ឋកិច្ច​សម្រាប់​វាយប្រហារ​វិញ​ម្ដង​។​ រុ​ស្ស៊ី​បាន​ថ្កោលទោស​ទួ​រ​គី​ ថា​មាន​ចេតនា​បង្ករឿង​និង​បង្អាក់​បេសកកម្ម​របស់​រុ​ស្ស៊ី​ក្នុង​ការ​កម្ទេច​ក្រុម​ជី​ហា​ដ​នៅ​ឯ​ក្រុង​ម៉ូ​ស្គូ​ ស្ថានទូត​តួរ​គី​ត្រូវ​បាន​ក្រុម​បាតុករ​យក​ដុំ​ថ្ម​គប់​និង​វាយ​កម្ទេច​។​ ហេតុការណ៍​បាញ់​ទម្លាក់​យន្ដហោះ​រុ​ស្ស៊ី​នៅ​ស៊ី​រី​ធ្វើ​ឱ្យ​គេ​មើលឃើញ​កាន់តែ​ច្បាស់​អំពី​ភាព​ស្ទាក់ស្ទើរ​របស់​ទួ​រ​គី​ក្នុង​ការ​ចូលរួម​កម្ទេច​ក្រុម​ជី​ហា​ដ​អង្គការ​រដ្ឋ​អ៊ិ​ឱ​ស្លា​ម​។​

​វិមាន​ក្រឹម​ឡាំង​ បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ ខែវិច្ឆិកា​ថា​ រុ​ស្ស៊ី​កំពុង​ត្រៀម​អនុវត្ដ​វិធានការ​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​ឱ្យ​សម​ទៅ​នឹង​ទ​ង្វើ​របស់​ទួ​រ​គី​។​ ទ​ង្វើ​ទួ​រ​គី​ដែល​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ចោទប្រកាន់​ថា​ មេដឹកនាំ​របស់​ទួ​រ​គី​មាន​ចេតនា​បង្ករ​រឿង​ ហើយ​ម្យ៉ាងទៀត​គឺ​សបញ្ជាក់​ពី​ចេតនា​របស់​ទួ​រ​គី​ក្នុង​ការ​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អន្ដរជាតិ​ដែល​ម្នាក់ៗ​កំពុង​ខ្នះខ្នែង​បោសសម្អាត​ក្រុម​ជី​ហា​ដ​អង្គការ​រដ្ឋ​អ៊ិ​ប​ស្លា​ម​។​ តែ​ផ្ទុយ​ទៅ​វិញ​ទួ​រ​គី​កំពុង​យកជើងរាទឹក​។​

​រុ​ស្ស៊ី​រឹតតែ​ក្ដៅចិត្ដ​ព្រោះ​មក​ទល់​ពេល​នេះ​ ខាង​ទួ​រ​គី​នៅ​មិន​ទាន់​សម្ដែង​ការ​សុំ​ទោស​ជា​សាធារណៈ​ ឬ​មួយ​ស្នើ​សុំ​ចេញ​សង​ថ្លៃ​ជំងឺ​ចិត្ដ​មក​ខាង​រុ​ស្ស៊ី​ទេ​។​ យ៉ាងណាមិញ​ លោក​ រដ្ឋមន្ដ្រី​ការ​បរទេស​ទួ​រ​គី​បាន​បញ្ជាក់​ថា​ ទួ​រ​គី​គ្មាន​ថ្ងៃ​មក​សុំ​ទោស​រុ​ស្ស៊ី​ជា​ដាច់ខាត​ក្នុង​រឿង​នេះ​។​ ក្រោម​ការ​បង្គាប់​ពី​ប្រធានាធិបតី​ពូ​ទី​ន​ លោក​ មេ​ត​ វេ​ដេ​វ​ នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ បាន​កោះ​ប្រជុំ​រដ្ឋមន្ដ្រី​ពាក់ព័ន្ធ​ដើម្បី​ដាក់​វិធានការ​មួយ​ចំនួន​ដើម្បី​សងសឹក​ទួ​រ​គី​។​វិធានការ​ទាំងនោះ​មាន​ទាក់ទង​ដល់​វិស័យ​ជំនួញ​ការ​នាំ​ចេញ​នាំ​ចូល​របស់​ផលិតផល​ទួ​រ​គី​ វិស័យ​ទេសចរណ៍​ និង​ការ​ដាក់​ទុន​វិនិយោគ​ជាដើម​។​ បុគ្គលិក​ទួ​រ​គី​ដែល​កំពុង​តែ​ធ្វើការ​នៅ​រុ​ស្ស៊ី​ ក៏​អាច​នឹង​ត្រូវ​បញ្ឈរជើង​ផង​ដែរ​។​ ក្នុង​មួយ​ឆ្នាំៗ​ មាន​អ្នក​ទេសចរណ៍​រុ​ស្ស៊ី​ដែល​ទៅ​កម្សាន្ដ​នៅ​ទួ​រ​គី​ចំនួន​យ៉ាង​ហោច​ណាស់​៤​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

ក្រោយ​ព្រឹត្ដិការណ៍​បាញ់​ទម្លាក់​យន្ដហោះ​ រដ្ឋាភិបាល​រុ​ស្ស៊ី​ បាន​ហាមប្រាម​ មិន​ឱ្យ​អ្នក​ទេសចរណ៍​រុ​ស្ស៊ី​ទៅ​លេង​នៅ​ទួ​រ​គី​ទៀត​ទេ​។​ទាក់​ទឹ​ន​នឹង​វិស័យ​នាំ​ចេញ​នាំ​ចូល​ មាន​ផលិតផល​កសិកម្ម​ជា​ច្រើន​របស់​ទួ​រ​គី​ដែល​អាច​នឹង​ជួប​ការ​លំបាក​។​ ពន្ធ​នាំ​ចូល​នឹង​ត្រូវ​ដំឡើង​ ចំណែក​លក្ខខណ្ឌ​អនាម័យ​ និង​សុខភាព​នៃ​ផលិតផល​របស់​ទួ​រ​គី​ ដែល​នាំ​ចូល​រុ​ស្ស៊ី​នឹង​ត្រូវ​គេ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​ ៕

rsd (1)

rsd (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print