ខេត្ដសៀមរាប៖ បុគ្គលិកនៅមជ្ឈ មណ្ឌលម៉ាស្សា “ALASKA” បាននាំ គ្នាប្រមូលផ្ដុំលើកបដាតវ៉ាទាមទារឱ្យ ថៅកែដំឡើងប្រាក់ឈ្នួល និងប្រាក់បំប៉ន សុខភាពប្រចាំឆ្នាំ ។
ការទាមទាររបស់បុគ្គលិកមជ្ឈមណ្ឌល ម៉ាស្សា “ALASKA” បានធ្វើឡើងនៅ*ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្ដែ ពុំមានប្រើអំពើហិង្សាណាមួយកើតឡើង នោះទេ បើទោះបីគេសង្កេតឃើញ តំណាងសហជីពមួយចំនួនទៅពីរាជធានីភ្នំពេញចូលរួមក្នុងការទាមទារនេះ ក៏ដោយ ។
បុគ្គលិកម្នាក់ក្នុងចំណោមអ្នកតវ៉ា ប្រមាណជាង១០០នាក់ក្នុងដៃកាន់បដា បានឱ្យដឹងថា បច្ចុប្បន្នប្រាក់ឈ្នួលរបស់ គេទទួលបានត្រឹម៦០ដុល្លារប៉ុណ្ណោះ ដូច្នេះពួកគេទាមទារឱ្យថៅកែផ្ដល់ដំឡើង ប្រាក់ឈ្នួល និងប្រាក់សុខភាពចំនួន១០០ ដុល្លារក្នុងមួយឆ្នាំ ។
បដាដែលបុគ្គលិកអ្នកតវ៉ាលើកនោះមានខ្លឹមសារថា “កម្មករម៉ាស្សាអាឡា ស្កាត្រូវបានប្រាក់ឈ្នួលធានាការរស់នៅសមរម្យ” ។
បុគ្គលិកម្នាក់ទៀតក្នុងចំណោមអ្នក តវ៉ាដែរនោះ បានលើកបដាមានសរសេរ ជាភាសារអង់គ្លេស ភាសាកូរ៉េ និង ភាសាខ្មែរមានខ្លឹមសារថា “យើងត្រូវ ការប្រាក់ថែទាំសុខភាព$១០០”។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលម៉ាស្សា “ALASKA” មានទីតាំងស្ថិតនៅភូមិ តាភុល សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ដ សៀមរាប ។
ជុំវិញការតវ៉ាទាមទារដំឡើងប្រាក់ខែ និងប្រាក់សុខភាពរបស់បុគ្គលិកមជ្ឈ មណ្ឌលម៉ាស្សា “ALASKA” នេះដែរ បើតាមប្រភពពីមន្ដ្រីសាលាខេត្ដសៀម រាបឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បានទទួលយកសំណើទាមទាររបស់បុគ្គ លិកខាងលើនេះហើយដើម្បីធ្វើការចរចា ជាមួយនឹងថៅកែមជ្ឈមណ្ឌលម៉ាស្សា មួយនេះរកដំណោះស្រាយជូនដល់បុគ្គ លិកដែលបាននាំគ្នាតវ៉ា ។
ជុំវិញករណីនេះអ្នកយកព័ត៌មាននគរ វត្ដមិនអាចរកការពន្យល់ពីលោកអភិ បាលខេត្ដសៀមរាបបានទេ* នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គ្រាដែល ការតវ៉ាទាមទារប្រាក់ឈ្នួល និងប្រាក់ សុខភាពរបស់បុគ្គលិកមជ្ឈមណ្ឌល ម៉ាស្សា “ALASKA” នេះបានធ្វើឡើង ជាលើកដំបូង ៕
ដោយ៖ សហការី