ទំនាក់ទំនងកូរ៉េទាំងពីរត្រូវបានគេរំពឹងថានឹងប្រសើរឡើង ក្រោយពេលប្រទេសទាំងពីរបានយល់ព្រម ចូលរួម តុចរចា ជាន់ខ្ពស់នៅខែ ក្រោយ ក្នុងគោលបំណងដើម្បី កាត់បន្ថយភាពតានតឹង តាមបណ្ដោយបន្ទាត់ ព្រំដែនរវាង ប្រទេសទាំងពីរ ជាចំណុចជម្រុញឲ្យកូរ៉េទាំងពីរស្ទើរតែផ្ទុះសង្គ្រាមនិងគ្នាជាច្រើនលើកមកហើយ។
តាមប្រភពព័ត៌មានពីក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង បន្ដទៀតថា ភាគីទាំងពីរនឹងធ្វើការ ជួបចរចាថ្នាក់អនុរដ្ឋមន្ត្រី នៅ ថ្ងៃទី១១ ខែធ្នូ ស្ថិតនៅតំបន់ឧស្សាហកម្មរួមគៃស៊ង ក្នុងទឹកដី ប្រទេសកូរ៉េខាងជើង។ ការឈានដល់កិច្ច ព្រមព្រៀងនេះ ធ្វើឡើង ក្រោយមានកិច្ចពិភាក្សា ការងារម្សិលមិញនេះ នៅភូមិសន្ដិភាពប៉ានមុនចុម ដែលបានអូសបន្លាយពេលរហូត ដល់ យប់ទើបភាគីទាំងពីរឯកភាពគ្នា។
លោក ជឿង ជូនហេអ្នកនាំពាក្យក្រសួងបង្រួបបង្រួបកូរ៉េខាងត្បូងបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានទៀតថា ប្រទេសកូរ៉េខាងជើងជាដំបូង បានទាមទារ ឲ្យធ្វើការរៀបចំនូវរបៀបវារៈក្នុង កិច្ចពិភាក្សាតំបន់ គៃស៊ង ប៉ុន្ដែក្រោយមកបានព្រមព្រៀង ទៅនឹងសំណើររបស់ក្រុងសេអ៊ូល សម្រាប់កិច្ច ពិភាក្សាមួយលើកឡើង ពីបញ្ហាដែលពាក់ព័ន្ធ ពិសេសគឺទំនាក់ទំនងប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី